ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ និងអាស្រ័យផល

    BY Khmernote Media May 28, 2022
    រាជរដ្ឋាភិបាល កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ និងអាស្រ័យផល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។

    រាជរដ្ឋាភិបាល កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និងតារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី១, ទី២ និងទី៣ នៃអនុក្រឹត្យនេះ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១,៦៥៨គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល ក្នុងនោះ៖

    ១.ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង់ ឃុំអន្សាចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១,១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋចំនួន៧០៦គ្រួសារ។
    ២.ឃុំកញ្ជរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុកកណ្ដៀង ដីទំហំ ១,១៦៩ហិកតា ៧២អា ជូនប្រជាពលរដ្ឋចំនួន៥៨៥គ្រួសារ។
    ៣.ឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១,១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ» ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: