ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការឆ្លើយតបនឹងសំនួរ តើថ្ងៃអនាគត តម្លៃអគ្គិសនីបញ្ចូនយានយន្តអាចឡើងថ្លៃដែរឬយ៉ាងណា ខណៈសាំងកំពុងឡើងថ្លៃដូចសព្វថ្ងៃនេះ?

    BY Khmernote Media May 28, 2022
    ក្រសួងសាធារណការឆ្លើយតបនឹងសំនួរ តើថ្ងៃអនាគត តម្លៃអគ្គិសនីបញ្ចូនយានយន្តអាចឡើងថ្លៃដែរឬយ៉ាងណា ខណៈសាំងកំពុងឡើងថ្លៃដូចសព្វថ្ងៃនេះ?

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា
    កាលពីម្សិលមិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

    នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាសំនួរជាច្រើន ដែលបានចូលរួមពីសាធារណជន។ នៅក្នុងសំនួរ បានលើកឡើងថា៖ តើយានយន្តអគ្គិសនីត្រូវចុះបញ្ជីផ្លាកលេខដែរឬទេ? ហើយនីតិវិធីចុះបញ្ជីដូចនឹងនីតិវិធីចុះបញ្ជីម៉ូតូ ដែរឬទេ? តើរដ្ឋមានការបន្ធូរបន្ថយពន្ធអ្វីខ្លះចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ពន្ធលើការនាំចូល និងការផលិត ឬដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា?

    ក្រសួងធាណការ បានបញ្ជាក់ថា បើយានយន្តអគ្គិសនីជាម៉ូតូអាចបើកល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវតែមកចុះបញ្ជីនៅអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកអត្រាពន្ធ រាជរដ្ឋាភិបាលបានបញ្ចុះអត្រា ពន្ធយានយន្តអគ្គិសនីប្រមាណ៥០%ហើយដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើ។

    តើយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ នឹងដាក់ឱ្យឈប់ប្រើប្រាស់ដែរឬទេពេលអនាគត? និង ត្រូវគិតពន្ធដូចម្ដេចលើយានយន្តអគ្គិសនី? តាមការឆ្លើយតបរបស់ ក្រសួងសាធារណការ គឺក្រុមហ៊ុនផលិតយានយន្តនឹងលែងផលិតយានយន្តដែលប្រើប្រេងឥន្ធនៈ ជាពិសេសបណ្តាប្រទេសនានានៅអឺរ៉ុបនឹងលែងផលិតយានយន្តប្រើប្រេងនៅឆ្នាំ២០៣៥ ហើយកម្ពុជាត្រូវរៀបចំខ្លួនឱ្យហើយក្នុងករណីគេលែងផលិតរថយន្តប្រើប្រេងឥន្ធនៈ។

    តើថ្ងៃអនាគត តម្លៃអគ្គិសនីសម្រាប់បញ្ចូនយានយន្តអគ្គិសនីអាចឡើងថ្លៃដែរឬទេ បើសាំងកំពុងឡើងថ្លៃដូចសព្វថ្ងៃនេះ? បច្ចុប្បន្ននេះការបញ្ចូលថាមពលអគ្គិសនីយានយន្ត ត្រូវចំណាយ ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងប្រេងឥន្ធនៈត្រូវចំណាយចំនួនជាង១០ ដុល្លារ។ បើថ្ងៃក្រោយរថយន្តទាំងអស់ប្រើអគ្គិសនី យើងត្រូវបង្កើតរោងចក្រអគ្គិសនីបន្ថែមឱ្យបានច្រើន ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: