ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ភ្ញាក់ផ្អើលតែម្ដង! បេក្ខនារីរូបស្រស់ ថេវរី ធ្លាប់តែជា Model មកប្រឡងចម្រៀង Cambodian Idol

    BY Khmernote Media May 30, 2022
    ភ្ញាក់ផ្អើលតែម្ដង! បេក្ខនារីរូបស្រស់ ថេវរី ធ្លាប់តែជា Model មកប្រឡងចម្រៀង Cambodian Idol

    កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី4 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញនូវបេក្ខជនជាច្រើនរូបមកប្រឡង មិនចាញ់សប្ដាហ៍មុនៗឡើយ ពួកគេមកបង្ហាញសមត្ថភាពច្រៀង ទេពកោសល្យ នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៤នេះ។

    នៅក្នុងសប្តាហ៍នេះ បេក្ខជន បេក្ខនារីជាច្រើនរូប មកបញ្ចេញសមត្ថភាព គឺមិនចាញ់បេក្ខជនសប្តាហ៍មុនៗប៉ុន្មានទេ សុទ្ធសឹងតែមានទេពកោសល្យ និងសមត្ថភាពពេញខ្លួនតែម្ដង បើក្រឡេកមកមើលបេក្ខនារី ថាវរី ហៅ ដាវ អាយុ ២៥ឆ្នាំ មកពីខេត្តបាត់ដំបង ដែលជាតារា Model ដើរម៉ូតតាំងពីឆ្នាំ២០១៦ ដោយចិត្តស្រលាញ់ខាងផ្នែកសិល្បៈ ចង់ក្លាយជាតារាចម្រៀងមួយរូប នៅក្នុងក្ដីស្រមៃ បេក្ខនារី ថាវរី បានដាក់ពាក្យចូលមកប្រលងចម្រៀង Cambodian Idol នៅមុខគណៈកម្មការ ធ្វើឲ្យគណៈកម្មការ ភ្ញាក់ផ្អើលជាខ្លាំង នូវរូបសម្រស់ដ៏ទាក់ទាញរបស់បេក្ខនារីរូបនេះ។ ​បេក្ខនារី ថាវរី បកស្រាយបទ “សង្សារមួយខែ” ច្រៀងបានល្អ សំឡេងបែបនូវក្មេងខ្ចី ថ្លាមានទឹកដម និងមានលក្ខណៈពីរោះមួយបែប ប៉ុន្តែក៏មានចំនុចខ្វះខាតមួយចំនួ​នត្រូវកែលម្អ នៅខ្វះមនោសញ្ជេតនានៅឡើយ មិនទាន់បានដាក់អារម្មណ៍ក្នុងបទចម្រៀងបានយ៉ាងល្អ ទោះជាយ៉ាងណាបេក្ខនារី ថាវរី បានទាញចិត្តគណៈកម្មការទទួលបាន Yes ៤ អាចទៅវគ្គទៀតបានផងដែរ។ តោះទៅទស្សនាវិដេអូទាំងអស់គ្នា៖

    Share This Post: