ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៧ ខែមិថុនា កម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ពីប្រទេសឡាវ និងវៀតណាម អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំនិងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាមជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.តំបន់ទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
-បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២.តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
-នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
៣.តំបន់មាត់សមុទ្៖រ
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
-នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសំមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology