ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ លួចយកម៉ូតូត្រង់ចំណុចមុខហាង Dara BBQ ខណៈម្ចាស់ម៉ូតូភ្លេចដកសោរចតទុកនៅមុខហាង (មានវីដេអូ)

    BY Khmernote Media May 31, 2022
    កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ លួចយកម៉ូតូត្រង់ចំណុចមុខហាង Dara BBQ ខណៈម្ចាស់ម៉ូតូភ្លេចដកសោរចតទុកនៅមុខហាង (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ករណីលួចម៉ូតូ ត្រង់ចំណុចមុខហាង Dara BBQ ស្ថិតនៅផ្លូវលេខ ៩០៧ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០៖០០នាទី។

    នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចតទុកមុខហាងកន្លែងកើតហេតុ ដោយភ្លេចដកសោរចេញពីម៉ូតូ ស្រាប់តែជនសង្ស័យមានគ្នាចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង បានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

    បន្ទាប់ពីទទួលបានសភាពការណ៍ភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់បាន ត្រង់ចំណុចផ្លូវលេខ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង២៣៖០០នាទី ថ្ងៃខែឆ្នាំ ដដែល។
    ព្រមទាំងដកហូតសម្ភារវត្ថុតាង រួមមាន៖

    -ម៉ូតូ ០១គ្រ ម៉ាក Honda PCX ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1CB-9249 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
    -ម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ស ផ្លាកលេខ ភ្នំពេញ1DE-0472 ជារបស់ជនរងគ្រោះ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងដកហូត ម៉ូតូ ០១គ្រឿង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

    សំណូមពរ៖
    សូមឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ព្រមទាំងតាមភោជនីយដ្ឋាន និងទីតាំងអាជីវកម្មផ្សេងៗ សូមឱ្យមានបំពាក់កាមេរ៉ាសុវត្ថិភាព ក្នុងករណីដែលមានហេតុការណ៍កើតឡើងក្នុងខណ្ឌឫស្សីកែវ សូមផ្តល់ព័ត៌មាន រាយការណ៍មកកាន់ប៉ុស្តិ៍នគរបាលដែលនៅក្បែរកន្លែងកើតហេតុ ឬនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដោយផ្ទាល់៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

    Share This Post: