ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញបានទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យពីសប្បុរជនជនជាតិជប៉ុន

    BY Khmernote Media May 31, 2022
    រដ្ឋបាលរាជធានីភ្នំពេញបានទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យពីសប្បុរជនជនជាតិជប៉ុន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើម ឈើមួយកន្លែង ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

    លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និង លោក ហុក ហូរលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ និងទទួលសួនដើមឈើនេះ ដោយឯកឧត្តមឃួង ស្រេង ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើនេះ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើ មានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការឱ្យដឹងពីសាច់ ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថា លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញ់ធម្មជាតិដែរ ។

    ដោយជាប្រទេសសម្បូរព្រៃឈើ ហើយមិនចង់ឱ្យភ្នំពេញបាត់បង់ដើមឈើ ចង់ឱ្យក្រុងមានសួនច្បារដែលអ្នកនៅទីក្រុងអាចមកលេងបាន ទើបលោកខិតខំបង្កើតសួននេះឡើង ដែលបុគ្គលតែ ម្នាក់ឯងមិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមបរិស្ថាន១ដែលត្រូវបានគ្រប់ គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់សាលារាជធានីភ្នំពេញ។ លោកសូមឱ្យបន្តរក្សាសួននេះឱ្យបានស្អាតល្អក្នុងបរិយាកាសដ៏សែន មនោរម្យ ។ ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលជាម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: