ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លោក សាយ រតនៈ ប្រាប់ពីមូលហេតុ ដែលមិនសូវឃើញរូបលោកឡើងធ្វើពិធីករនៅ CTN

    BY Khmernote Media June 2, 2022
    លោក សាយ រតនៈ ប្រាប់ពីមូលហេតុ ដែលមិនសូវឃើញរូបលោកឡើងធ្វើពិធីករនៅ CTN

    នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ពិធីកររូបស្រស់ដ៏ល្បីឈ្មោះ លោក សាយ រតនៈ ដែលជាពិធីករដ៏មានប្រជាប្រិយភាព និងមានការគាំទ្រពីទស្សនិកជនជាច្រើន តាមរយៈវោហាស័ព្ទដ៏ប៉ិនប្រសប់ និងពោលពេញទៅដោយសមត្ថភាព បូករួមជាមួយភាពកំប្លុកកំប្លែង ដោយមួយរយៈពេលនេះឃើញថាលោក សាយ រតនៈ គឺស្ងាត់មិនស្រូវឃើញឡើងកម្មវិធី នៅស្ថានីយទូរទស្សន៍ CTN ដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់។

    ដោយមុនបន្តិច លោក សាយ រតនៈ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ថា៖ “មានបងប្អូន មិត្តភ័ក្តិ និង ទូរទស្សនិកជន មួយចំនួនសួរថា ហេតុអ្វីមួយរយៈនេះមិនសូវឃើញខ្ញុំឡើងធ្វើពិធីករនៅ CTN? ការពិតខ្ញុំនិង CTN បានបញ្ចប់កិច្ចសន្យាការងារតាំងពីថ្ងៃទី07 ខែកញ្ញា ឆ្នាំ2021 មកម្ល៉េះ។ សូមអរគុណសម្រាប់រយៈពេលជាង10ឆ្នាំជាមួយអ្នកCTN “ ៕

    ប្រភព៖ Say Rattanak

    Share This Post: