សិល្បៈ

លោក ណុប បាយ៉ារិទ្ធ បកស្រាយ សំឡេងឆាតដែលមហាជនមានការយល់ច្រឡំ លើបេក្ខជន ទុំ សុវត្ថិ

BY
Khmernote Media
June 3, 2022

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងឈរជើងនៅផលិតកម្មរស្មីហង្សមាសអស់ជាច្រើនឆ្នាំ និងជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ពេលនេះលោក ណុប បាយ៉ារិទ្ធ បានបកស្រាយការពិត ពីសម្លេងឆ្លើយឆ្លងឆាត ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។

នៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា៖ សារសម្លេងដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះ គឺជាការឆាតក្នុងកំឡុងពេលគាត់ធ្លាក់ពីការប្រឡងក្នុងរដូវកាលទី៣ កាលពីឆ្នាំ២០១៩ ខ្ញុំបានឆ្លើយតបទៅគាត់ ពេលដែលគាត់ឆាតមកខ្ញុំ។

លោក ណុប បាយ៉ារិទ្ធ បានបន្តទៀតថា៖ ហើយគាត់បានកាត់សម្លេងរបស់ខ្ញុំយកទៅបង្ហោះtiktok ស្របពេលដែលរឿងកំពុងកើតឡើងធ្វើអោយបងប្អូនមានការយល់ច្រឡំនិងគិតថា សារសម្លេងរបស់ខ្ញុំនិយាយពីប្អូន ទុំ រដ្ឋាហៅសុវត្ថិ តាមពិតសារសម្លេងនោះគឺជាសារតាំងពីឆ្នាំ២០១៩ ហើយកាលដែលខ្ញុំនិយាយថា ច្រៀងពិរោះតែគណៈកម្មការមានសិទ្ធមិនជ្រើសយក គឺខ្ញុំនិយាយពីលក្ខខ័ណ្ឌនៃកម្មវិធីនៅប្រទេសគេ គឺមានបេក្ខជនខ្លះច្រៀងពិរោះតែគាត់មិនត្រូវបានគណៈកម្មការជ្រើសរើសយកដោយសារគណៈកម្មការគាត់មិនទាន់ពេញចិត្តពីសមត្ថភាពបេក្ខជន ខ្ញុំមិនបាននិយាយពាក់ព័ន្ធនិងការធ្វើកម្មវិធីរបស់យើងដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តទៀត។ ដំបូងខ្ញុំគិតថាមិនចង់បកស្រាយអ្វីវែងឆ្ងាយទេ តែដើម្បីអោយបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថាបងប្អូនកុំមានការយល់ច្រឡំទៀត។ មានវីដេអូ៖

ប្រភព៖ Bayyareth Nop

Share This Post: