អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំប្រឡងប្រជែង និងសម្ភាសន៍ផ្ទាល់មាត់ ដើម្បីជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៥នាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទប្រឡងប្រជែង និងការធ្វើសម្ភាសន៍ផ្ទាល់មាត់ ដើម្បីជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៣៥នាក់។

អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលមានរាយនាមក្នុងបញ្ជីរាយនាម បេក្ខជនមានសិទ្ធចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឲ្យចូលបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានជ្រាបថា អគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំការប្រឡងប្រជែង និងធ្វើសម្ភាសន៍ផ្ទាល់មាត់តាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងកំណត់ដូចខាងក្រោម៖
កាលបរិច្ឆេទនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងចាប់ពី ០៨៖៣០នាទីព្រឹកតទៅ នៅទីកន្លែងសាលាជាតិពន្ធដារ។ អាស្រ័យហេតុនេះ សូមបេក្ខជន លេខបន្ទប់ លេខតុ ក្រុមសម្ភាសន៍ និងម៉ោងសម្ភាសន៍ឲ្យបានច្បាស់លាស់ និងមកចូលរួមប្រឡងប្រជែងកុំបីខាន ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖







