ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បង្ហាញពីចំណេះដឹងទាក់ទងនឹងជំងឺអ៊ុតស្វា និងពិធីការពារខ្លួនកុំឆ្លងជំងឺនេះ

    BY Khmernote Media June 4, 2022
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង  បង្ហាញពីចំណេះដឹងទាក់ទងនឹងជំងឺអ៊ុតស្វា និងពិធីការពារខ្លួនកុំឆ្លងជំងឺនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីព័ត៌មានអំពីជំងឺអុតស្វា (Monkeypox) តើជំងឺអុតស្វា ចម្លងរបៀបណា?

    ជំងឺអុតស្វា (Monkeypox) គឺឆ្លងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំង ទំនាក់ទំនងផ្លូវភេទ មួយវិញទៀត ការឆ្លងនៅតាមសម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ដូចជាសម្ភារៈបរិភោគអាហារ/ចានក្បាន ដែលអ្នកកើតជំងឺអុតស្វា (Monkeypox) បានប្រើប្រាស់ ឡូកឡំគ្នា។ ការឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ(អ្នកជំងឺមានដំបៅក្នុងមាត់) ជាពិសេសការឆ្លងពីអ្នកមានផ្ទៃពោះទៅតាមរយៈទងសុក និងឆ្លងពីឪពុកម្តាយ ដែលមានវីរុសទៅកូនអំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក វីរុសនេះមាននៅលើសត្វកកេរព្រៃ ដែលវីរុសនេះមានប្រចាំនៅអាព្រិចខាងលិច និងអាព្រិចកណ្ដាលហើយបច្ចុប្បន្នបាននិងកំពុងឆ្លងនៅទ្វីបអឺរុ៉ប អាមេរិក​ កាណាដា។

    ដើម្បីការពារការឆ្លងជំងឺអុតស្វា(Monkeypox) ដោយអនុវត្តដូចខាងក្រោម៖
    -រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬជែលលាងដៃ ឬអាល់កុល លាងដៃ និងរក្សាអនាម័យផ្លូវដង្ហើ​ម។
    -ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វា។
    -អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពដោយ ប្រើស្រោមអនាម័យ។
    -បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារទាំងការចម្អិនអាហាឲ្យបានល្អ។
    -ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់។

    រោគសញ្ញានៃជំងឺមានដូចជា៖
    -ក្ដៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្ដុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។
    -កន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង
    -មាត់ ប្រដាប់ភេទ និងភ្នែក អាចរងផលប៉ះពាល់ដែរ
    -រោគសញ្ញានិងកន្ទួលលើស្បែក មានរយៈពេលជាច្រើនសប្ដាហ៍ ៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    Share This Post: