សិល្បៈ

ពីរោះប្លែក! បេក្ខជនហេង ម៉េងជីង ជាអ្នកនិពន្ធទំនុកច្រៀង ពេលនេះមកបង្ហាញសមត្ថភាពច្រៀងនៅកម្មវិធី Cambodian Idol

BY
srey nuch
June 6, 2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។

បង្វែរអារម្មណ៍ក្រឡេកទៅមើលបេក្ខជន ហេង ម៉េងជីង អាយុ ២៤ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ជាអ្នកចម្រៀងនៅក្នុងហាងមួយកន្លែង រយៈពេល ២ឆ្នាំ និងជាអ្នកនិពន្ធទំនុកច្រៀងខ្លួនឯងបាន ដែលនេះជាទេពកោសល្យដុងពីកំណើតស្រលាញ់ខាងផ្នែកសិល្បៈ។ បេក្ខជន ហេង ម៉េងជីង បកស្រាយបទ “១ខែ ១០ថ្ងៃ” បកស្រាយបានល្អច្រើន មានលក្ខណៈបែបធម្មជាតិ ស្ដាប់ទៅបែបសុភាពបុរស សំឡេងមានទឹកដ​មល្អ​ បច្ចេកទេសនៃការប្រើប្រាស់ដង្ហើមវែងគឺធ្វើបានល្អ ចំណែកកម្លាំងសំឡេងនៅខ្សោយ ទោះខ្សោយកម្លាំងបន្តិចបេក្ខជន ហេង ម៉េងជីង ក៏ទាញចិត្តគណៈកម្មការចំនួនបីរូប អាចទៅវគ្គបន្តបានផងដែរ ៕ តោះទៅទស្សនាវីដេអូខាងក្រោម៖

Share This Post: