សិល្បៈ

ពីរោះខ្លាំង! បេក្ខនារីរូបស្រស់ សម្ដីផ្អែម នួន បូលក្ខណ៍ ច្រៀងបទ “អូនគិតដល់បង” យ៉ាងរណ្តំទាក់ទាញចិត្តគណៈកម្មការ

BY
srey nuch
June 6, 2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5​ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប បើចាប់អារម្មណ៍មកមើលបេក្ខនារី រូបស្រស់ សម្ដីផ្អែម មានឆន្ទៈខ្ពស់ ចង់ក្លាយជាតារាចម្រៀងល្បីមួយរូប ដែលមហាជនទទួលស្គាល់បេក្ខនារី នួន បូលក្ខណ៍។

បេក្ខនារី នួន បូលក្ខណ៍ អាយុ ២២ឆ្នាំ មកពីខេត្តតាកែវ ជាជំនួយការរដ្ឋបាលនៅក្នុងរោងចក្រដេរកាបូប ស្ពាយមួយកន្លែង ដោយមានការជម្រុញលើកទឹកពីក្រុមគ្រួសារ ធ្វើឲ្យបេក្ខនារី នួន បូលក្ខណ៍ មានជំនឿងចិត្តមកប្រកួតប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤នេះ។ បេក្ខនារី នួន បូលក្ខណ៍ បកស្រាយបទ “អូនគិតដល់បង” ច្រៀងបានយ៉ាងពីរោះ មានមនោសញ្ចេតនា សំឡេងទឹកដមល្អ រូបសម្រស់ស្អាតទាក់ទាញ ធ្វើឲ្យគណៈកម្មការ លោក ឆន សុវណ្ណរាជ សរសើរមិនដាច់ពីមាត់ នូវការបញ្ចេញសមត្ថភាពរបស់បេក្ខនារី នួន បូលក្ខណ៍ ប៉ុន្តែក៏មានចំនុចខ្វះខាតផងដែរ ទៅលើអឺនធ្វើមិនទាន់បានល្អនៅឡើយ ទោះជាយ៉ាងណា បេក្ខនារី នួន បូលក្ខណ៍ គឺធ្វើបានល្អ រហូតទទួលបាន Yes ៤ពីគណៈកម្មការ អាចទៅវគ្គបន្តទៀតបាន ៕ តោះចង់ដឹងបេក្ខនារី រូបស្រស់ សម្ដីផ្អែម ច្រៀងពីរោះយ៉ាងណា ទៅទស្សនាវីដេអូដូចខាងក្រោម៖

Share This Post: