ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យនៅមន្ទីពហុព្យាបាលអន្តរជាតិខេម៉ាមួយកន្លែង ស្ថិតនៅភូមិ៦ សង្កាត់បឹងកេងកងទី១
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៧៖៣០ នាទីព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅមន្ទីពហុព្យាបាលអន្តរជាតិខេម៉ា ដែលស្ថិតនៅផ្ទះលេខ២៨ ផ្លូវ ២៩៤ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំង ឈ្មោះ អ៊ុក សុវណ្ណតារា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ គ្រូពេទ្យ ។

+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ប្រភេទសំណង់: ថ្មបេតុង ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ ។
+ ខូចខាតសម្ភារ: ឆេះខូចខាតប្រព័ន្ធទូរ server Network ទំហំ ១,៥ម៉ែត្រ × ០២ម៉ែត្រ ចំនួន ០១ គ្រឿង និងពុំបានឆេះដល់ផ្ទះអ្នកជិតខាងឡើយ ។
+ ស្លាប់មនុស្ស : គ្មាន ។
+ របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៣គ្រឿងប្រើប្រាសទឹកអស់ ០៣ រថយន្ត ស្មើរ ២៤ម៉ែត្រគូប ។
– ពន្លត់ចប់: នៅវេលាម៉ោង ០៨៖០០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕




ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ