លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី៩ ខែមិថុនា
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើសារសំឡេង ក្រើនរំលឹក ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមគោរពជ្រាបជូនសាធារណជន មេត្តាជ្រាបថា៖ គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការកងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូតអង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច មានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច សូមអញ្ជើញទៅទទួលយកវ៉ាកសាំងដូសទី៥ នៅតាមទីតាំងមន្ទីរពេទ្យជាតិរបស់យើង ក៏ដូចជាទីតាំងមន្ទីរពេទ្យផ្សេង ដែលបានចែងដូចខាងក្រោម៖






