សិល្បៈ

មិត្តភក្រនិងក្រុមគ្រួសារកញ្ញា គង់ ម៉ូនីកា បញ្ជាក់ថានាងមានជំងឺមេរោគក្នុងក្រពះប្រចាំកាយញ៉ាំថ្នាំហើយមិនបានញ៉ាំអាហាគ្រប់គ្រាន់ ចុកឆ្អល់តែ​ ១នាទីក៏ផុតដង្ហើម

BY
Liny Chan
June 6, 2022

កញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុងបទចម្រៀង “ជូនអូនទ្បេីងផ្លូវហាយវេ” របស់លោក ខេម ក្នុងផលិតកម្ម Galaxy Navatra បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង នេបើយោងតាមការបង្ហោះនៅលើទំព័រ Facebook របស់លោក សាវិន ហ្វីលីប នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះ។

យ៉ាងណាមិញជុំវិញមូលហេតុដែលធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះបាត់បង់ជីវិតទាំងក្មេងខ្ចីបែបនេះ ត្រូវបានក្រុមគ្រួសារ ព្រមទាំងមិត្តភក្កិចេញមកបញ្ជាក់ថា នាងមានជំងឺប្រចាំកាយ គឺមេរោគក្នុងក្រពះ និងជំងឺបេះដូង​។ ជាក់ស្ដែង​ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Reno King បានបង្ហោះដោយរៀបរាប់ដូច្នេះថា៖ “សូមប្អូនគេងចុះគេងលក់អោយបានស្កប់ស្កល់🥺 សូមប្រុងប្រយ័ត្នចំពោះជំងឺមេរោគក្នុងក្រពះ ដោយពិសាថ្នាំមិនបានញាំអាហាគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុកឆ្អល់ទាលតែផុតដង្ហើម”។

ទន្ទឹមនឹងនេះក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា Leak New ដែលត្រូវជាមិត្តបានបង្ហោះឱ្យដឹងផងដែរថា “ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា: monika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូង នឹងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចអោយតែលឺថាស្លាប់ដោយសារជំងឺបេះដូង គឺគាំងថ្នាំលេងគ្រឿងញៀននោះ… នាងស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់នាងអីអោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ 🙏🙏🙏🙏🙏”៕

អត្ថបទ៖ លីនី

Share This Post: