ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    រថយន្ត Tesla របស់តារាសម្តែងហូលីវូដល្បីឈ្មោះ Owen Wilson ត្រូវចោរលួចដោះកង់ទាំង៤យកទៅបាត់ ខណៈចតនៅមុខផ្ទះ

    BY Pheakdey June 7, 2022
    រថយន្ត Tesla របស់តារាសម្តែងហូលីវូដល្បីឈ្មោះ Owen Wilson ត្រូវចោរលួចដោះកង់ទាំង៤យកទៅបាត់ ខណៈចតនៅមុខផ្ទះ

    អាមេរិក៖ រថយន្តដ៏ទំនើបរបស់តារាហូលីវូដម្នាក់គឺលោក Owen Wilson ត្រូវបានចតចោលជាងមួយសប្តាហ៍មកហើយ ក្រោយចោរបានធ្វើសកម្មភាពលួចកង់របស់រថយន្តយកទៅបាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Daily Mail បានឲ្យដឹងថា ករណីលួចកង់រថយន្តនោះបានកើតឡើងតាំងពីយប់ថ្ងៃទី ២៨ ខែឧសភាម្លេះ តែដំណឹងនេះទើបទទួលបានការចាប់អារម្មណ៍ខ្លាំងនៅតាមបណ្តាញសារព័ត៌មាន ក្រោយគេបានកត់សម្គាល់ថា រថយន្តដែលបានបាត់កង់នោះគឺជារថយន្តរបស់កំពូលតារាសម្តែង Owen Wilson។

    ប្រភពខាងលើបានបន្តថា ករណីចោរលួចកង់រថយន្តនេះបានកើតឡើងនៅក្នុងទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក និងបានកើតឡើងនៅចំណុចមុខផ្ទះរបស់លោក Owen Wilson តែម្តង។ រថយន្តទំនើបនោះគឺជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីម៉ាក Tesla មានតម្លៃប្រហែលជា ១០០,០០០ ដុល្លារអាមេរិក ខណៈសម្បកកង់រថយន្តនិងយ៉ាន់ដែលត្រូវបានចោរលួចយកទៅនោះមានតម្លៃសរុបប្រហែលជា ៤,០០០ដុល្លារ។ បើតាមរបាយការណ៍របស់អង្គភាពបូលិសនៃរដ្ឋ California បានបង្ហាញថា កាលពីឆ្នាំ ២០២១កន្លងទៅ ករណីលួចកង់រថយន្តនៅទូទាំងរដ្ឋបានកើតមានឡើងចំនួន ៣៩,៨៩៤ដង ហើយតួលេខនេះមានការកើនឡើង ១៧%ផងដែរបើធៀបទៅនឹងឆ្នាំ ២០២០៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: