ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករម្នាក់ចង់ការប្រពន្ធ ខំសន្សំលុយដែរនៅមិនគ្រប់ ក៏លុតជង្គង់សំពះសុំលោកឧកញ៉ា ម៉ុង ឫទ្ធី ជួយ ព្រោះខ្លួនស៊ូទៀតលែងបាន

    BY Khmernote Media June 7, 2022
    កម្មករម្នាក់ចង់ការប្រពន្ធ ខំសន្សំលុយដែរនៅមិនគ្រប់ ក៏លុតជង្គង់សំពះសុំលោកឧកញ៉ា ម៉ុង ឫទ្ធី ជួយ ព្រោះខ្លួនស៊ូទៀតលែងបាន

    មុននេះបន្ដិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា បានរៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់លោកនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នេះថា៖

    “ថ្ងៃនេះពិតជាសំណាងខ្លាំងណាស់ខ្ញុំ ដើរកអុសប្រទះឃើញហ្គាស់ទៅវិញ ចុះមកពិនិត្យមើលការងារសាងសង់ លំនៅឋានអោយបុគ្គលិកកម្មករ ស្រាប់តែមានកម្មករម្នាក់រត់មក ថ្វាយបង្គំ៣ដងហើយពោលពាក្យថា ស្រឡាញ់ប្រពន្ធម៉ែគាត់បង្គាប់បីពាន់ដុល្លារ ពេលនេះសន្សំប្រាក់ខែបានតែមួយពាន់ប្រាំរយទេ បើអុំចង់អោយខ្ញុំរស់នៅតទៅមុខទៀត សុំលោកអុំជួយ១៥០០ដុល្លារបន្ថែមទៀតមក ខ្ញុំទ្រាំទៅមុខទៀតលែងបានហើយ អត់មានរឿងអីដែលត្រូវប្រកែកប្រណាំងទេ មានតែជូនតាមសំណើតែប៉ុណ្ណឹងឯង ។”

    ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

    Share This Post: