បច្ចេកវិទ្យា

ល្បីថា iPhone ជំនាន់ក្រោយនឹងមានភ្ជាប់មកជាមួយនឹងការអភិវឌ្ឍមុខងារទាំង5 នេះ

BY
Khmernote Media
March 2, 2018

សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Apple បានបង្ហាញឲ្យយើងទាំងអស់គ្នាឃើញហើយនូវ iPhone នាថ្ងៃអនាគតខ្លួនគឺ iPhone X នេះឯង។ ដូចនេះ សម្រាប់ជំនាន់ក្រោយៗនៃស្មាតហ្វូននេះ នឹងត្រូវបានអភិវឌ្ឍន៍មុខងារ រឺការផ្លាស់ប្ដូរអ្វីដែរទេ? ជាការពិតណាស់ Apple ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលពូកែលាក់ការសម្ងាត់ជាងគេ ហេតុនេះហើយទើបយើងពុំសូវទទួលបានការបែកធ្លាយអ្វីឡើយ។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាការអភិវឌ្ឍ និងមុខងារថ្មីៗទាំង5 ដែលគេជឿថានឹងត្រូវបានបំពាក់លើ iPhone ជំនាន់ក្រោយ។

1/ អភិវឌ្ឍន៍មុខងារ Face ID និងមានក្បាលឆកតូចជាងមុន

Face ID គឺជាប្រព័ន្ធការពារសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple។ ប៉ុន្ដែ មានមនុស្សជាច្រើនពុំសូវពេញចិត្តនឹងក្បាលឆកដែលមានលើ iPhone X ឡើយ ប៉ុន្ដែនេះគឺជាតម្រូវការចាំបាច់ក្នុងការធ្វើឲ្យមុខងារ Face ID នេះដំណើរការ។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់នៅតែសង្ឃឹមថា ជំនាន់ក្រោយៗនៃ iPhone នឹងមានក្បាលឆកនេះតូចជាងឥឡូវ រឺគ្មានតែម្ដង។

ស្របពេលជាមួយគ្នានេះ យើងសង្កេតឃើញមានពាក្យចចាមអារាមមួយថា ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការលើ Notch Design សម្រាប់ឆ្នាំ2018 នេះ ដូច្នេះយើងអាចសន្មត់បានហើយថា មុខងារ Face ID នឹងទទួលបានការអភិវឌ្ឍ។

2/ ការគ្រប់គ្រង់លើមុខងារ Smart Home កាន់តែប្រសើរជាងមុន

HomePod ត្រូវបានប្រកាសជាផ្លូវការហើយ និងចេញលក់ក្នុងកំឡុងខែនេះ ហើយសម្រាប់អ្វីដែលមិនគួរមើលរំលងគឺការអភិវឌ្ឍលើការគ្រប់គ្រងនេះឯង។ កាលពីខែមករា កន្លងទៅនេះ គេហទំព័រ 9to5Mac បានបង្ហោះនូវរូបភាពមួយចំនួនដែលពួកគេបានរកឃើញនៅក្នុង iOS 11.2.5 ហើយរូបភាពទាំងនោះគឺជារូបតំណាងថ្មីរបស់ HomeKit។

ជាការពិតណាស់ សម្រាប់ iOS 12 យើងជឿជាក់ថា មុខងារគ្រប់គ្រង Smart Home នឹងត្រូវបានអភិវឌ្ឍន៍ ហើយការប្រើប្រាស់ បញ្ជា និងគ្រប់គ្រង ប្រាកដជាងាយស្រួលជាងមុន។

3/ ការផ្លាស់ប្ដូរ Interface

ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្ដូរលើរូបតំណាងកម្មវិធីថ្មីសម្រាប់ប្រព័ន្ធដំណើរការ iOS 12 ហើយ Interface ថ្មីនោះអាចនឹងមានឈ្មោះថា CarPlay។

4/ ថាមពលថ្ម

ចំពោះ iPhone X ត្រូវបានគេស្គាល់ថាជាម៉ូដែលដំបូងរបស់ក្រុមហ៊ុន Apple ដែលមានថាមពលថ្មកាន់បានល្អ និងមានកម្រាស់សមស្រប។ ប្រសិនបើអ្នកនៅចាំអារម្មណ៍កាលពីជំនាន់ 90s នោះអ្នកនឹងដឹងហើយថា ការប្រើស្មាតហ្វូនតម្រូវឲ្យអ្នកសាកថ្មប៉ុន្មានដងក្នុងមួយថ្ងៃ។ ប៉ុន្ដែ សម្រាប់ការពេលបច្ចុប្បន្ន និងអនាគតគឺមិនដូចគ្នាឡើយ។

យោងតាមលោក Ming-Chi Kuo អ្នកវិភាគរបស់ KGI Securities បានលើកឡើងថា ថាមពលថ្មថ្មីដែលទទួលបានពីក្រុមហ៊ុន LG នឹងអភិវឌ្ឍន៍ដល់ស្មាតហ្វូនអេក្រង់ 5.8អ៊ីញ ឲ្យប្រើប្រាស់បានយូរជាងមុន 10% ហើយសម្រាប់ការរំពឹងទុកគឺ៖

– និយាយទូរស័ព្ទ បានជាង 23ម៉ោង

– ការប្រើប្រាស់អ៊ីនថឺណេត បានជាង 13ម៉ោង

– ចាក់វីដេអូ បានជាង 14.5ម៉ោង

– ចាក់តន្ត្រីបានជាង 66ម៉ោង

5/ ជម្រើសពណ៌ច្រើនជាងមុន

iPhone X ត្រូវបានរចនាមកក្នុងទំហំតែមួយប៉ុណ្ណោះ ប៉ុន្ដែមានជម្រើសអង្គផ្ទុកទិន្នន័យពីរ និងជម្រើសពណ៌ពីរដែរ (ពណ៌ប្រាក់ និងពណ៌ប្រផេះ)។ ដោយសារមានការរិះគន់ច្រើនពីសំណាកអ្នកប្រើប្រាស់ទាក់ទងទៅនឹងជម្រើសពណ៌នេះ ក្រុមហ៊ុន Apple អាចនឹងសម្រេចបន្ថែមជម្រើសពណ៌សម្រាប់ iPhone ជំនាន់ក្រោយខ្លួន។

Fu

ប្រភព៖ idropnews

Share This Post: