ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញក្រុមហ៊ុនឈ្មោះ “ព្រលានយន្តហោះពោចិនតុង” មកទូទាត់បំណុលពន្ធ

    BY Khmernote Media June 9, 2022
    អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញក្រុមហ៊ុនឈ្មោះ “ព្រលានយន្តហោះពោចិនតុង” មកទូទាត់បំណុលពន្ធ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញ លោក-លោកស្រីនាយក ព្រលានយន្តហោះពោចិនតុង មកទូទាត់បំណុលពន្ធ។

    អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោក-លោកស្រី នាយកក្រុមហ៊ុន ព្រលានយន្ត ហោះពោចិនតុង ខាងលើឲ្យបានជ្រាបថា ការបង់អាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីចូលរួមចំណែក្នុងថវិកាជាតិ។

    កន្លងមក អគ្គនាយកដ្ឋាន បានអញ្ជើញលោក-លោកស្រី នាយកក្រុមហ៊ុន ដើម្បីមកដោះស្រាយបំណុលរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែលោក-លោកស្រី នាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោក-លោកស្រីនាយក មកសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ មិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ ៕

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

    Share This Post: