សិល្បៈ

ជាងមួយសប្តាហ៍ បទថ្មីរបស់ ពូឃ្លាំង និង Ra Bee មានអ្នកទស្សនាជាង ១លានដងក្នុង Facebook

BY
Khmernote Media
June 9, 2022

តារាចម្រៀង រ៉េប ជើងចាស់ដែលមហាជនស្គាល់ស្ទើទូទាំងប្រទេសគឺ ពូឃ្លាំង បានវិលត្រឡប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈចម្រៀងឡើងវិញក្រោយបាត់មុខអស់ជាច្រើនឆ្នាំ។ ការវិលត្រឡប់មកវិញនេះដែរ ពូឃ្លាំង នៅតែមានសមត្ថភាពខ្លាំងដដែល ដោយលោកបានចេញចម្រៀងមួយបទជាមួយកញ្ញា រ៉ាប៊ី គឺបទ “រង្គើ” និងទទួលបានការគាំទ្រយ៉ាងខ្លាំងដូចគ្នា។

ចម្រៀងថ្មីរបស់ពូឃ្លាំង ទទួលបានការទស្សនាជាង ១លានដង នៅលើបណ្តាញសង្គម Facebook ក្នុងរយៈពេលប្រមាណ ១០ថ្ងៃប៉ុណ្ណោះ។ ដើម្បីជ្រាបច្បាស់ថា បទ “រង្គើ” របស់ពូឃ្លាំង និងកញ្ញា Ra Bee ពិរោះពិសេសយ៉ាងណាសូមទស្សនាវិដេអូខាងក្រោម៖

Share This Post: