សិល្បៈ

ពូឃ្លាំង អួលដើមក បកស្រាយដើមហេតុនៃចម្រៀង “3Some” របស់លោក ដែលច្រៀងឡើងដើម្បីឧទ្ទិសជូនមិត្តសំលាញ់ដែលចែកឋានអស់ពេលជាច្រើនឆ្នាំមកហើយ

BY
Khmernote Media
June 9, 2022

តារាចម្រៀង រ៉េប ជើងចាស់ដែលមហាជនស្គាល់ស្ទើទូទាំងប្រទេសគឺ ពូឃ្លាំង បានវិលត្រឡប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈចម្រៀងឡើងវិញក្រោយបាត់មុខអស់ជាច្រើនឆ្នាំ។ ហើយអ្វីដែលគេកត់សំគាល់និងសួរច្រើនទៅកាន់រូបលោកគឺចម្រៀងដែលមានចំណងជើងថា “3Some” ដែលជាចម្រៀងដំបូងរបស់លោកក្នុងការឈានជើងចូលវិស័យសិល្បៈចម្រៀងនេះឡើងវិញ។

ពូឃ្លាំង បានរៀបរាប់ទាំងអួលដើមកផងដែរថា ចម្រៀង “3Some” នេះដែរគឺជាបទ Private របស់មិត្តភ័ក្រលោកតែប៉ុណ្ណោះដែលលោកបាននិពន្ធវាឡើងតាមសាច់រឿងរបស់មិត្តភ័ក្រលោកម្នាក់ ដែលបានសំណូមពរអោយលោកតែងបទនេះឡើង តែជាអកុសលមិត្តភ័ក្ររូបនោះបានចែកឋានអស់ជាយូរឆ្នាំមកហើយ។ ទោះជាយ៉ាងណាក្តី ពូឃ្លាំង មិនបានរៀបរាប់លំអិតពីមិត្តភ័ក្រលោកឡើយ ដោយគ្រាន់តែបញ្ជាក់ថាចម្រៀងនេះលោកឧទ្ទិសជូនសំលាញ់របស់លោក ដែលបានចែកឋានទៅ។

គួររំលឹកផងដែរថា ចម្រៀងមួយបទរបស់ពូឃ្លាំង ដែលមានចំណងជើងថា “soon you are my bestfriend” ក៏ជាចម្រៀងមានភាពល្បីល្បាញខ្លាំងកាលគ្រាលោកទើបប្រឡូកក្នុងវិស័យសិល្បៈ ដែលគ្រានោះលោកច្រៀងរៀបរាប់ពីរឿងពិតរបស់មិត្តសំលាញ់ម្នាក់ មានភាពសប្បាយរីករាយ ជួបរឿងជាច្រើនជាមួយគ្នា ប៉ុន្តែមិត្តសំលាញ់រូបនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបាត់បង់ជីវិតកាលពីឆ្នាំ ១៩៩៨ ដែលធ្វើអោយរូបលោកពិបាកចិត្តយ៉ាងខ្លាំង ស្រណោះសំលាញ់ដែលធ្លាប់តែសប្បាយជាមួយគ្នា។ បទនេះដែរបានធ្វើអោយអ្នកស្តាប់រំជួលចិត្តយ៉ាងខ្លាំង ជាមួយអត្ថន័យចំរៀងដ៏កំសត់មួយនេះ។ តោះដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: