សិល្បៈ

ផ្ទុះការសរសើរមិនដាច់ពីមាត់ បេក្ខភាពបវរកញ្ញា អង្គារាសី តស៊ូឡើងវេទិកាប្រកួតទាំងកាន់ឈើច្រត់ រហូតទទួលបានពានរង្វាន់ដ៏អស្ចារ្យមួយនេះ (មានវីដេអូ)

BY
srey nuch
June 10, 2022

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ កម្មវិធីដ៏ល្បីមួយ ដែលមានមហាជនទស្សនារាប់ម៉ឺននាក់ ផ្សាយផ្ទាល់ពីស្ទូឌីយ៉ូ បាយ័ន បង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ចូលរួមប្រកួតបឋមបេក្ខនារី ទាំង២០រូប ត្រូវបានកំណត់អោយប្រកួតប្រជែងក្នុងសំលៀកបំពាក់ជាតិដ៏អស្ចារ្យនិងឈុតរាត្រីស្រមោលសរដ៏ប្រណិត ដើម្បីដណ្តើមយកតំណែងកំពូលទាំង១០។

ងាកមកមើលបេក្ខភាពបវរកញ្ញា សាមឿន អង្គារាសី MUC1 ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគ្រោងឈុតសម្លៀកបំពាក់ ស្រ្តីជាទេពអក្សរ បេក្ខនារី សាមឿន អង្គារាសី បានបង្ហាញភាពលេចធ្លោររបស់ខ្លួន ធ្វើឲ្យមហាជនដែលកំពុងទស្សនាក្នុងស្ទូឌូយ៉ូ ស្រែកហ៊ោរកញ្ជៀវ ផ្ដល់កម្លាំងចិត្ត ទោះបីបេក្ខនារីរូបនេះ ឈឺជើង ហើមជើងយ៉ាងណាក្ដី​ ក៏មិនចុះចាញ់ប្រឹងតស៊ូដើរកាន់ឈើច្រត់ឡើងមកបង្ហាញនៅលើវេទិកាប្រកួត។

ទោះស្ថិតក្នុងស្ថានភាពបែបនេះក្ដី កញ្ញា សាមឿន អង្គារាសី គឺធ្វើបានយ៉ាងល្អ ទាំងទំនុកចិត្ត និងភាពជឿជាក់ ដើរបង្ហាញឈុត Evening Gown ទាំងមិនភ័យ។ សាមឿន អង្គារាសី ទទួលបានពានរង្វាន់ Best Performance Award ពីគណៈកម្មការយ៉ាងយុគ្រិតវិនិច្ឆ័យ។

គួរបញ្ជាក់ផងដែរថា កញ្ញា សាមឿន អង្គារាសី គឺជាបេក្ខភាពដែលមកពីទឹកដីសហរដ្ឋអាមេរិក មានអាយុ ២៧ឆ្នាំ កម្ពស់ ១៦២ស.ម សិក្សារផ្នែក English Proficiency and International Cultural Communication មកពីសាកលវិទ្យាល័យ McGill university ប្រទេសកាណាដា ថែមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក Accounting and Management ផងដែរ។ តោះទៅទស្សនា​ការដើរបង្ហាញម៉ូតរបស់ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ខាងក្រោម៖

ប្រភព៖ Miss Universe Cambodia

Share This Post: