សិល្បៈ

កំពូលតារាចម្រៀង Justin Bieber បង្ហោះវីដេអូថា ខ្លួនមានឆ្លងជំងឺកម្រម្យ៉ាង ធ្វើឲ្យមុខមួយចំហៀងកម្រើកមិនបាន ហើយត្រូវលុបចោលការប្រគុំតន្ត្រីរបស់គាត់ទាំងអស់ (មានវីដេអូ)

BY
autoadmin
June 11, 2022

កំពូងលតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក Justin Bieber បានប្រកាសនៅលើបណ្ដាញសង្គម Instagram ថា លោកបានឆ្លងជំងឺ Ramsay Hunt syndrome ឬ Herpes zoster oticus ដែលជាជំងឺសរសៃប្រសាទដ៏កម្រមួយ ប៉ុន្តែមានលក្ខណៈធ្ងន់ធ្ងរ ដែលធ្វើឱ្យមុខរបស់លោកមួយចំហៀងមិនអាចកម្រើកបាន។ រំលឹកដែរថា ថ្មីៗនេះលោក Bieber បានលុបចោលការប្រគុំតន្ត្រីផ្សេងៗ ដោយមិនមានការពន្យល់ច្បាស់លាស់ឡើយ គឺទើបតែពេលនេះ គាត់បង្ហាញពីស្ថានភាពរបស់គាត់ ហើយអ្នកគាំទ្រក៏បានដឹងពីមូលហេតុនោះ។

គួរឱ្យដឹងដែរថា ជំងឺ Ramsay Hunt syndrome គឺបណ្តាលមកពីមេរោគម្យ៉ាង ដែលប៉ះពាល់ដល់សរសៃប្រសាទនៅលើមុខ នៅជិតត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ។ ក្រៅពីមិនអាចកម្រើកមុខបាន ជំងឺ Ramsay Hunt អាចបណ្តាលឱ្យមានកន្ទួលរមាស់ និងបាត់បង់ការស្តាប់នៅក្នុងត្រចៀក ដែលរងផលប៉ះពាល់។ មេរោគដែលបង្កឱ្យមានជំងឺដ៏កម្រនេះ អាចប៉ះពាល់ដល់សរសៃប្រសាទមុខធ្ងន់ធ្ងរ ហើយវាក៏ជាមេរោគដូចគ្នានឹងជំងឺអុតស្វាយ (chickenpox) និងអាចកើតឡើងវិញនៅច្រើនឆ្នាំបន្ទាប់ទៀត។

រោគសញ្ញា៖

រោគសញ្ញាចំនួន ២ ដែលសំខាន់គឺ៖ កន្ទួលក្រហមដ៏ឈឺចាប់ មានពងបែកពោរពេញដោយសារធាតុរាវ នៅលើត្រចៀកម្ខាង និងភាពទន់ខ្សោយនៅលើមុខ នៅផ្នែកម្ខាងជាមួយត្រចៀកដែលរងផលប៉ះពាល់។

រោគសញ្ញាផ្សេងទៀតរួមមាន៖

– មាត់​ស្ងួត

– ភ្នែកស្ងួត

– ឈឺត្រចៀក

– ស្ដាប់មិនឮ

– ហឹងត្រចៀក

– វិលមុខ

– បាត់បង់រសជាតិ

– ពិបាកបិទភ្នែកម្ខាង ៕

អត្ថបទ៖ លីដា
ប្រភព៖ 7News

Share This Post: