ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបាត់ដំបង ឃាត់រថយន្តធុនតូចនិងធុនធំដឹកសំពីងសំពោងចំនួន៨គ្រឿង ដែលល្មើសចូលក្នុងក្រុងបាត់ដំបង

    BY Khmernote Media June 11, 2022
    ស្នងការខេត្តបាត់ដំបង ឃាត់រថយន្តធុនតូចនិងធុនធំដឹកសំពីងសំពោងចំនួន៨គ្រឿង ដែលល្មើសចូលក្នុងក្រុងបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានដឹកនាំកម្លាំងក្នុងការិយាល័យការិយាល័យល្បាតចល័តតាមដងផ្លូវក្នុងក្រុងបាត់ដំបង។

    ក្នុងនោះបានឃាត់រថយន្តធុនធំបើកបរល្មើសផ្លាកសញ្ញាចូលក្រុង និង រថយន្តដឹកសំពីងសំពោងចំនួន០៨គ្រឿងមាន៖

    -រថយន្តធុនធ្ងន់ ០៥ គ្រឿង
    -រថយន្តដឹកសំពីងសំពោង ០៣ គ្រឿង។

    នៅពេលនេះរថយន្តនិងអ្នកបើកបរត្រូវបាននាំមកការិយាល័យ ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរារណ៍ផ្លូវគោក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: