សិល្បៈ

ពីរោះណាស់! បេក្ខជន វណ្ណ លីហួរ ច្រៀងបំពេ រហូតរង្គោះរង្គើចិត្តគណៈកម្មការលោក ណុប ប៉ារិទ្ធ ទប់ទឹកភ្នែកមិនជាប់

BY
srey nuch
June 13, 2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។

បើងាកមកចាប់អារម្មណ៍មើលបេក្ខជន វណ្ណ លីហួរ អាយុ ២៤ឆ្នាំ មកពីខេត្តតាកែវ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់បេក្ខជនរូបនេះ ចូលមកប្រកួតប្រឡងទាំងខ្លួនកំពុងស្ថិតក្នុងស្ថានភាពកាន់ទុក្ខ រយៈពេល ៦ថ្ងៃ ដោយសារបងប្រុសបានទទួលមរណភាព។ បេក្ខជន លីហួរ បានរៀបរាប់ថា មុនដំបូងគឺខ្លួនមិនចង់មកប្រកួតប្រឡងឡើយ តែដោយសារតែក្រុមការងារ បានជម្រុញលើកទឹកចិត្ត ប្រាប់បន្ថែមពីហេតុផល ទើបខ្លួនសម្រេចចិត្តមកប្រឡង។ បេក្ខជន លីហួរ បានបកស្រាយបទ “គេង” យ៉ាងលន្លង់លន្លោច សំឡេងមានទឹកដមពីរោះរណ្ដុំ ដែលធ្វើឲ្យគណៈកម្មការលោក ណុប ប៉ារិទ្ធ ស្ដាប់យ៉ាងកំសត់រហូតដល់គណៈកម្មការនិយាយឡើង អួលដើមក ដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់។ បើទោះបីបេក្ខជន លីហួរ ច្រៀងទៅជួបឧបសគ្គច្រើនក៏ដោយ ប៉ុន្តែ លីហួរ បានបញ្ចូលនូវមនោសញ្ចេតនា សោយសោកក្នុងចម្រៀងមួយបទនេះ ច្រៀងបំពេបានយ៉ាងល្អ ជាពិសេសទោះស្ថិតនៅក្នុងស្ថានភាពសោកសង្រេង កាន់ទុក្ខ តែបេក្ខជន លីហួរ បានជំនះ ចូលមកប្រឡងពិតជាគួរឲ្យសរសើរ នូវទឹកចិត្តតស៊ូរបស់បេក្ខជនរូបនេះណាស់។ គណៈកម្មការក៏មិនបានរាលរែកក្នុងការសម្រេចចិត្តឲ្យបេក្ខជន លីហួរ អាចទៅវគ្គបន្តទៀតបានផងដែរ ៕ តោះទៅទស្សនាវីដេអូខាងក្រោម៖

Share This Post: