សិល្បៈ

លោក ករុណា ពេជ្រ ចេញពីបុណ្យគម្រប់ខួប១ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យខ្ទេចមុខរថយន្ត

BY
Khmernote Media
June 13, 2022

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប និងជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់ផងដែរ។ ប៉ុន្តែថ្មីៗនេះ លោក ករុណា ពេជ្រ បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបើកមកបុករថយន្ត បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អរូបលោក និងអ្នកបើកបរម៉ូតូមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ លោក ករុណា ពេជ្រ បានឲ្យបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិថុនា បានឲ្យដឹងថា៖

«ខ្លួនខ្ញុំផ្ទាល់ ម៉ោង 8 យប់មិញ ទើបចេញពីបុណ្យគម្រប់ខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ…. មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះ … ទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អង់ ដោយក្តីយោគយល់គ្រប់គ្នា ….
សំណាងណាស់ ដែលប្អូនៗមិនមានប៉ះពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូ ឌុបគ្នា ទៅទៀតបាន ដោយមិនមានរបួសធ្ងន់ ប៉ុន្តែនៅពេលនេះបងទេដែលជាអ្នក ធ្ងន់… ហុឺ…… ប៉ុន្តែសំណាងហើយដែលប៉ះខាងមុខឡាន ប្រសិនបើបុកចំកណ្តាលតួឡានបងវិញ មិនដឹងប្អូនទាំងបីគ្រោះថ្នាក់ខ្លាំងដល់កំរិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងម៉េច….. 😰😰😰😰😰 ថ្ងៃមុន ប៉ះលើ Ra Bee និង Pich Thana ស្រាប់តែថ្ងៃប៉ះលើ ករុណាពេជ្រ ម្តង … បានត្រឹមតែ យកឡានទៅធ្វើខ្លួនឯង ដោយការសោកស្តាយ …បញ្ជាក់: ស្ថានភាពប្អូនប្រុសទាំងបី មើលទៅមិនសូវធូរធារ មានអាយុប្រហែល 20ឆ្នាំ ចុះក្រោម ហើយជិះម៉ូតូចំណាស់ មួយ យ៉ាងលឿន…សូមអោយ ស៊យចង្រៃចេញអោយផុត ត្រឡប់នាំលាភជយ័ ហេង ហេង វិញ ឆាប់ៗ ណា bb…»៕

Share This Post: