សិល្បៈ

បទចម្រៀងឡើងកំសត់ តែបេក្ខជន រស់ ពិសី ច្រៀងឡើងស្រស់ស្រាយតែម្ដង

BY
srey nuch
June 13, 2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។

ងាកមកមើលបេក្ខជនដែលជាកូនម្ចាស់ចំការជ័រកៅស៊ូខេត្តកំពង់ចាមនេះវិញ បេក្ខជន រស់ ពិសី អាយុ ២៤ឆ្នាំ មានចិត្តក្លាហាន និងចេះកំប្លុកកំប្លែង ដាក់ពាក្យចូលរួមប្រកួតប្រឡងចម្រៀង ដើម្បីចង់ដឹងពីសមត្ថភាពពិតរបស់ខ្លួន ឱ្យគណៈកម្មការវិនិច្ឆ័យ។ បេក្ខជន រស់ ពិសី បកស្រាយបទ “នឹកខ្លាំងណាស់” ច្រៀងជាសំនៀងស្រី បទឡើងកំសត់ តែបេក្ខជន ពិសី ច្រៀងដូចមិនកំសត់ទៅតាមបទចម្រៀងអីបន្ដិចសោះ ធ្វើមិនទាន់បានល្អនៅឡើយ នៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួន។ គណៈកម្មការបានសម្រេចចិត្តលើ បេក្ខជន រស់ ពិសី មិនអាចទៅវគ្គបន្តទៀតបានទេ តែទោះបីជាយ៉ាងណា បេក្ខជន រស់ ពិសី នូវតែរក្សាទឹកមុខសប្បាយរីករាយចំពោះលទ្ធផលរបស់ខ្លួនបានផងដែរ។ តោះទៅទស្សនាវីដេអូខាងក្រោម៖

Share This Post: