សិល្បៈ

សម្លេងខ្លាំងមែន! បេក្ខជន ភី សារ៉េត ជាអ្នកចាក់ជ័រកៅស៊ូ និងជាងជួសជុលម៉ូតូ​ តស៊ូមកប្រឡង​ ដើម្បីក្លាយខ្លួនជាតារាចម្រៀង

BY
srey nuch
June 13, 2022

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។

ក្រឡេកមកមើលបេក្ខជន ភី សារ៉េត ស្ទីលសក់ឡូយតែម្ដង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ដោយមានការជម្រុញពីខាងប្អូនៗ និងក្រុមគ្រួសារ បណ្ដាលឱ្យចិត្តបេក្ខជន ភី សារ៉េត ដាក់ពាក្យចូលរួមប្រកួតប្រឡងចម្រៀងក្នុងកម្មវិធីនេះ។ បេក្ខជន ភី សារ៉េត ជាជាងជុសជុលម៉ូតូ និងជាអ្នកចាក់ជ័រកៅស៊ូនៅចំការជ័រកៅស៊ូ ក្ដីស្រមៃចង់ក្លាយជាតារាដ៏ល្បីនៅក្នុងប្រទេសកម្ពុជា។ បេក្ខជន ភី សារ៉េត បានបកស្រាយបទ “ខ្លាចអូនប្រាប់ថាបែកម្ដងទៀត” សមជាអ្នកចម្រៀង រ៉ក សម្លេងច្រៀងគឺធ្វើបានល្អ សម្លេងមានគុណភាព មានទឹកដមល្អ ជាពិសេសទៅលើការតុបតែងខ្លួន សាកសមជាមួយបទចម្រៀងមួយបទនេះ។ គណៈកម្មការបានសម្រេចចិត្តឲ្យបេក្ខជន ភី សារ៉េត អាចទៅវគ្គបន្តទៀតផងដែរ៕ តោះទៅទស្សនាវីដេអូដូចខាងក្រោម៖

Share This Post: