បេក្ខជន លី ប៊ីលី ច្រៀងអមជាមួយហ្គីតា យ៉ាងលន្លង់លន្លោចធ្វើឱ្យគណៈកម្មការ សុខ សីឡាលីន ស្រក់ទឹកភ្នែក នឹកអ្នកមានគុណ ដែលបានចែកឋាន
សិល្បៈ June 13, 2022 srey nuch

កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព ទេព្យកោសល្យ ជំនាញពិសេសរបស់បេក្ខជន ដើម្បីបញ្ចេញសមត្ថភាពពិតនៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នៅក្នុងសប្តាហ៍នេះ បេក្ខជនចូលរួមមកប្រឡងសុទ្ធសឹងតែខ្លាំងៗ ជាងសប្ដាហ៍មុនៗទៅទៀត។

បើមើលមកបេក្ខជនរូបសង្ហាវ័យ ២០ឆ្នាំរូបនេះវិញ បេក្ខជន លី ប៊ីលី មកពីខេត្តសៀមរាប រៀនឆ្នាំទី១ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងធ្វើការនៅ ផាបមួយកន្លែង ចូលរួមប្រកួតប្រឡងអមជាមួយហ្គីតារបស់ខ្លួន បេក្ខជន លី ប៊ីលី ចង់សម្រេចនូវក្ដីស្រមៃ ក្លាយជាតារាចម្រៀងមួយរូប ដែលមហាជនទទួលស្គាល់ និងមានបទចម្រៀងផ្ទាល់ខ្លួនអមលេងជាមួយហ្គីតា។ បេក្ខជន លី ប៊ីលី បានបកស្រាយបទ “មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់” បកស្រាយយ៉ាងពីរោះរណ្ដុំចិត្តណាស់ ធ្វើឲ្យគណៈកម្មការ កញ្ញា សុខ សីឡា​លី​ន ស្ដាប់មិនទាន់បានចប់មួយបទផងក៏ស្រក់ទឹកភ្នែកបាត់ទៅហើយ ដោយ កញ្ញា សុខ សីឡា​លី​ន គឺស្រលាញ់មនុស្សប្រុសដែលចេះលេងហ្គីតា នឹកឃើញប៉ា ចេះលេងហ្គីតាដូចគ្នាផងដែរ។ បេក្ខជន លី ប៊ីលី បន្ទាប់ពីបានបកស្រាយបទចម្រៀងនេះចប់ ឃើញថា លី ប៊ីលី គឺមានសមត្ថភាព បូករួមជាមួយការច្រៀងធ្វើបានយ៉ាងល្អ ជាពិសេសការច្រៀងដាក់អារម្មណ៍មនោសញ្ចេតនា ទាក់ទាញដល់អ្នកស្ដាប់លង់ស្រុង ទៅតាមបទចម្រៀង។ គណៈកម្មការ បានសម្រេចចិត្តឲ្យបេក្ខជន លី ប៊ីលី អាចទៅវគ្គបន្តទៀតផងដែរ៕