សិល្បៈ

លោក ពែក មី ប្រកាសក្នុង Live ហ្វេសប៊ុកផ្ទាល់ខ្លួនថា នឹងឈប់ពីស៊ីធីអិនហើយ ព្រោះមិនពេញចិត្តអគ្គនាយកថ្មីជនជាតិ ឥណ្ឌា

BY
srey nuch
June 13, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការ Live ហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងនាយ ពែក មី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ា ដែលមហាជនធ្លាប់បានស្គាល់ នូវការបញ្ចេញសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាសើចសប្បាយក្អាកក្អាយ តែពេលនេះនាយពែក មី បានប្រកាសនៅ Live ហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយមានគេសួរថា “ឥឡូវបងកំប្លែងនៅ CTN ទៀតអត់? ” ស្រាប់តែនាយ ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖

“ខ្ញុំប្រហែលជាត្រូវឈប់កំប្លែងនៅ CTN ទៀតហើយ គេបានដកខ្ញុំពីកម្មវិធី ដែលជាកម្មវិធី (បាទមេវគ្គ២) ត្រូវសម្តែងយកថ្ងៃរួចរាល់អស់ហើយ ឥឡូវគេបែរជាលុបការសម្តែង និងដកខ្ញុំចោល អ៊ឹចឹងខ្ញុំមានតែទៅស្វាយរៀងធ្វើវីដេអូ ឲ្យបងប្អូនសើចវិញ ហើយក៏មានបងប្អូនខ្លះទៀតបានសួរ អគ្គនាយកថ្មីជាជនជាតិអី? ដោយអគ្គនាយកថ្មីជាជនជាតិ ឥណ្ឌា”។ នាយ ពែក មី បានបន្ថែមថា “នៅCTN ទុកដូចជាផ្ទះរបស់ខ្ញុំ និងជាអ្នកមានគុណរបស់ខ្ញុំ ប៉ុន្តែគឺខ្ញុំមិនចូលចិត្តអ្នកដឹកនាំថ្មី ដែលជាជនជាតិឥណ្ឌានឹង ទើបខ្ញុំសម្រេចចិត្តឈប់ ឥឡូវមិនទាន់បាននឹងឈប់ផង គេដកខ្ញុំចេញពីកម្មវិធី (បាទមេវគ្គ២)ចេញពីការសម្តែង ” នាយ ពែក មី បានអរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងអរគុណដល់ CTN ដែលជាផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំ គឺមិនពេញចិត្ត អគ្គនាយកថ្មីដែលជាជនជាតិឥណ្ឌា​ គាត់គៀបសង្កត់ពេក តឹងរ៉ឹងពេក ប្រហែលជានៅខ្ទុង ខែកក្កដា ថ្ងៃទី៦,ទី៧ និងទី៨ នឹងមានការចេញក្រដាសស្នាមស្របច្បាប់ ប្រកាស ពែក មីចេញពី CTN នាយក្រូច នាយគឿន លោកតា វិច ទ័រ នឹងចាកចេញពី CTN ផងដែរ៕ ទៅទស្សនាវីដេអូលម្អិត ខាងក្រោម៖

ប្រភព៖ Chem Chanra ចែម ចាន់រ៉ា

Share This Post: