សិល្បៈ

អបអរសាទរ! កូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា ក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ នឹងត្រូវតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ

BY
srey nuch
June 16, 2022

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីដ៏ល្បី ដែលមានមហាជនរាប់ម៉ឺននាក់ទស្សនា ដែលផ្សាយផ្ទាល់ ពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ ពីការប្រកួតផ្ដាច់ព្រ័ត្រ ជ្រើសរើសបវរកញ្ញាមួយរូប សាកសមទទួលតំណែងមកុដថ្មី និងមានបទពិសោធន៍មួយក្នុងជីវិត ក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាទី៦។

ហើយក៏ចូលរួមអបអរសាទរ ម្ចាស់មកុដបវរកញ្ញាកូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា HANG MANITA បានក្លាយជា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ជាស្រ្តីទី៦ ដែលនឹងត្រូវតំណាងកម្ពុជាទៅកាន់ការប្រកួតបវរកញ្ញាចក្រវាល២០២២ លើកទី៧១ អ្នកពិតជាស័ក្តិសមនិងពោរពេញទៅដោយឥទ្ធិពល កម្ពុជាពិតជាមានមោទកភាពណាស់ដែលបានជ្រើសអ្នក សូមអោយដំណើរនៃការគ្រងមកុដរបស់អ្នកពោរពេញទៅដោយភាពស្រស់ស្អាត និងជោគជ័យ។

គូរបញ្ជាក់ផងដែរថា បវរកញ្ញា ហង្ស ម៉ានីតា នឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិធំ «Miss Universe 2022» នៅខែធ្នូ នៅទីក្រុងសាន់ចូសេ (San José) ប្រទេសកូស្តារីកា៕

ប្រភព៖ Beauty Pageant Reviewer

Share This Post: