OPPO A96 តម្លៃត្រឹមតែ $299 ស្មាតហ្វូនដែលកំពុងបំពេញភាពកង្វះខាតរបស់ស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា
បច្ចេកវិទ្យា June 18, 2022 Liny Chan

ធុញនឹងអារម្មណ៍ទូរស័ព្ទឆាប់អស់ថ្មសាកមិនងាយពេញ? តឹងចិត្តនឹងការលេងហ្គេមរអាក់រអួល? អេក្រង់ប៉ះបញ្ជាមិនរលូន? ហេតុអ្វីត្រូវឲ្យបញ្ហាទាំងនេះរំខានចិត្តរបស់អ្នក? ព្រោះបញ្ហាទាំងនេះសុទ្ធតែអាចដោះស្រាយបាន គ្រាន់តែចំណាយលុយខ្ទង់ $300 ជាមួយស្មាតហ្វូនស៊េរីថ្មីបង្កប់ដោយសមត្ថភាព និងលក្ខណៈពិសេសលើសពីតម្លៃទៅទៀត ទាំងល្បឿនម៉ាស៊ីន កម្លាំងថ្ម អេក្រង់ និងកាមេរ៉ា អាចនិយាយបានថា នេះជាស្មាតហ្វូនមួយកំពុងបំពេញកង្វះខាតនៃស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជា នោះគឺស្មាតហ្វូនត្រកូល A ស៊េរីជាន់ខ្ពស់ OPPO A96 តម្លៃត្រឹមតែ $299 កំពុងពេញនិយមល្បីរន្ទឺយ៉ាងពេញទំហឹងជាមួយលក្ខណៈសម្បត្តិឈានមុខលើសពីការរំពឹងទុក។ ដើម្បីជ្រាបច្បាស់ តោះមកស្វែងយល់ពី OPPO A96 ទាំងអស់គ្នា ៖

ជឿថាម្នាក់ៗប្រាកដជាធុញជាមួយទូរស័ព្ទស៊ីថ្មីងាកៗអស់ថ្ម ហើយត្រូវតឹងចិត្តចំណាយពេលសាកថ្មយូររាប់ម៉ោងទៀតមែនអត់?
រកឯណាបានជាមួយទំហំថ្ម 5000mAh លើ OPPO A96 សាកថ្មពេញម្តងអាចនិយាយទូរស័ព្ទលើសពី 33 ម៉ោង មើលយូធូបលើសពី 17 ម៉ោង និងស្តាប់តន្រ្តីលើសពី 40 ម៉ោង រឹតតែពិសេសសាកពេញលឿន 100% ដោយប្រើពេលត្រឹម 71នាទីប៉ុណ្ណោះ ហើយមិនត្រឹមសាកលឿនទេ ថែមទាំងមានសុវត្ថិភាពខ្ពស់ទៀត។

តើអ្នកណាខ្លះចង់វៃហ្គេម Smooth មិនទាក់មិនរអាក់រអួល?
មាន OPPO A96 ក្នុងដៃធានាអាចដណ្តើមយក MVP យ៉ាងផុយដោយសារកម្លាំងម៉ាស៊ីនធំ RAM 13GB (8GB+5GB) ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 680 ជួយឲ្យថាមពលនៃដំណើរការទូរស័ព្ទមានល្បឿនលឿនកាន់តែខ្លាំង។

សម័យនេះអ្នកណាថតរូបហើយនៅប្រើ App ឬកម្មវិធីកែរូបទៀតមែនអត់?
មោះមកប្រើ OPPO A96 បំពាក់កាមេរ៉ា 50MP តម្លៃក្រោម $300 ប្រហាក់ប្រហែលនឹងស្មាតហ្វូនដទៃទៀត ប៉ុន្តែវាមានសមត្ថភាពខ្ពស់អាចថតរូបដល់ 108MP និងមានមុខងារកាមេរ៉ាបែប Flagship ដូចជា Selfie HDR, Bokeh Flare Portrait និង Portrait Beautification។ ចំណែកកាមេរ៉ាមុខស៊ែលហ្វីវិញមានទំហំ 16MP អាចផ្តិតយករូបភាពកាន់តែច្បាស់ និងស្រស់ស្អាត។

តឹងចិត្តជាមួយអេក្រង់អូសទាក់ៗមើលមិនពេញភ្នែកមែនទេ?
ចំណុចសំខាន់មួយទៀតដែលមិនគួររំលងពេលទិញទូរស័ព្ទនោះគឺអេក្រង់ ត្រូវផ្តោតលើអេក្រង់លាតធំ ពណ៌ដិតស្រស់ ផ្តល់នូវបទពិសោធន៍ទស្សនាភាពយន្ត លេងហ្គេមកាន់តែអស្ចារ្យជាមួយនឹងអេក្រង់ទម្លុះ 90Hz ពីបច្ចេកវិទ្យាប្រែប្រួលល្បឿនវៃឆ្លាត និងរលូនអូសមិនទាក់នៅលើ OPPO A96។

រកឯណាទៀត? OPPO A96 តម្លៃត្រឹមតែ $299 បំពាក់ដោយលក្ខណៈសម្បត្តិច្រើនម្លឹងៗ តើអ្នកណាអាចទប់ចិត្តមិនប្តូរទូរស័ព្ទឡើងស៊េរីបាន? កុំរង់ចាំយូរទៀតអី! OPPO A96 បានចេញលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាហើយ លោកអ្នកអាចអញ្ជើញទៅតេស្តសាកល្បង និងសួរព័ត៌មានលម្អិតផ្សេងៗនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសសម្រាប់អតិថិជនទិញ OPPO A96 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែមិថុនា នឹងទទួលបានកាដូតម្លៃ $54 ភ្លាមៗរួមមាន កាតាបស្ពាយ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper ($29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕