ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតជម្រាបជូនលោក YU SHENG CHUN អគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី ចូលខ្លួនមកទូទាត់បំណុលពន្ធ

    BY Khmernote Media June 18, 2022
    អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតជម្រាបជូនលោក YU SHENG CHUN អគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី ចូលខ្លួនមកទូទាត់បំណុលពន្ធ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ​បានចេញលិខិតជម្រាបជូនលោក YU SHENG CHUN អគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី ចូលខ្លួនមកទូទាត់បំណុលពន្ធ។

    អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី (SPLENDOR INDUSTRY CO.,LTD.) ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឲ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #អតីតរោងចក្រតំបាញទី៧ ផ្លូវជាតិលេខ៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូរទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

    អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយកមក មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណី មិនបានអញ្ជើញមកតាមការកំណត់ខាងលើនេះ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មលើបទប្បញ្ញត្តិស្ដីពីពន្ធដារ មានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្ដីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន ៕

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

    Share This Post: