ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងចម្រុះខណ្ឌ ចុះប្រមូលកង់បីចាក់ធុងបាស់ខ្លាំងៗ បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ និងឃាត់ខ្លួនក្រុមក្មេងទំនើងពពាក់ពពូន នៅតាមសួនច្បារ

    BY Khmernote Media June 20, 2022
    កម្លាំងចម្រុះខណ្ឌ ចុះប្រមូលកង់បីចាក់ធុងបាស់ខ្លាំងៗ បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ និងឃាត់ខ្លួនក្រុមក្មេងទំនើងពពាក់ពពូន នៅតាមសួនច្បារ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅវេលាម៉ោង០៣៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។

    លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលកង់បីចាក់ធុងបាស់ខ្លាំងៗបង្កសម្លេងរំខានដល់ផ្ទះប្រជាពលរដ្ឋ និងទីវត្តអារាម ប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៊ី ជក់បារី នៅលើសួនច្បារ ដែលតែងតែបង្កើតរឿងគ្រប់យ៉ាង ដូចជាការវាយកាប់ចាក់បង្ករបួសស្នាម មានលួចយកសម្ភារ លុយកាក់ទៀតផង។

    យើងបានធ្វើការឃាត់ខ្លួនមនុស្ស និង សម្ភារ នាំមករដ្ឋបាលខណ្ឌដូនពេញ និងធ្វើការកិច្ចសន្យាអប់រំណែនាំតែម្តង។ ជាលទ្ធផល យើងបានធ្វើការឃាត់មនុស្សបាន ៥២នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ចំនួន ០១នាក់ សម្ភារ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង។ បច្ចុប្បន្ន មនុស្ស និង សម្ភារ ត្រូវបានរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ រង់ចាំការអនុវត្តនីតិវិធីបន្ត ៕

    ប្រភព៖ ម៉ុក ច័ន្ទករុណា

    Share This Post: