ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៨ ខែមិថុនា កម្ពុជាទទួលរងឥទ្ធពលខ្យល់មូសុងនិរតី អាចបណ្ដាឱ្យខេត្តខ្លះ និងរាជធានី មានភ្លៀងធ្លាក់ច្រើន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធពលពីជ្រលនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាឲ្យផ្នែកខ្លះនៃខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
២.បណ្តាខេត្តនៅតំប់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
-នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
-នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ ក្នុងកម្រិតមធ្យម៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
