ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខឹងប្រពន្ធ ដុតផ្ទះខ្លួនឯងចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ជិត ៤០ខ្នង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ

    BY Khmernote Media June 21, 2022
    ខឹងប្រពន្ធ ដុតផ្ទះខ្លួនឯងចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ជិត ៤០ខ្នង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីម្សិលមិញនៅវេលាម៉ោង១៦និង០០ នាទីល្ងាច ថ្ងៃច័ន្ទ ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ លឹម ភារុណ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ។

    + មូលហេតុ៖ បណ្តាលមកពីការដុតផ្ទះបង្កជាអគិ្គភ័យ ។
    + ប្រភេទសំណង់៖ ថ្មឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ។
    + ខូចខាតសម្ភារ៖ ឆេះផ្ទះអស់ចំនួន ៣៧ ខ្នង រួមទាំងសម្ភារអស់ទាំងស្រុង។
    – ស្លាប់មនុស្ស ៖ គ្មាន ។
    – របួសមនុស្ស៖ គ្មាន ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ៖ ចំនួន ២៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៣រថយន្ត ស្មើរនឹង ៩២ម៉ែត្រគូប។

    + រថយន្តជំនួយអន្តរាគមន៍រួមមាន៖
    – រថយន្តក្រសួងមហាផ្ទៃចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០៤រថយន្ត ស្មើរនឹង ១៦ម៉ែត្រគូប។
    – រថយន្ត ង៧០ ចំនួន ០៥ គ្រឿង មិនបានប្រើប្រាស់ទឹក។
    – រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ ស្មើរនឹង ០៤ម៉ែត្រគូប។
    – រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
    – រថយន្តទីក្រុងនរា ចំនួន ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។
    – រថយន្តក្រុមហ៊ុនកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប ។
    – រថយន្តបុរីប៉េងហួត ចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
    – ពន្លត់ចប់៖ នៅវេលាម៉ោង ១៨:០០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: