ព័ត៌មានជាតិ
ប្រទះឃើញក្មេងស្រីភិនភាគនេះ សូមជួយរាយការណ៍មកសមត្ថកិច្ច ករណីបាត់ក្មេងស្រី វ័យ១៦ឆ្នាំ បានចាកចេញពីផ្ទះ មិនឃើញត្រឡប់មកវិញ
BY Khmernote Media
June 22, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់កូនស្រី” កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានឈ្មោះ ឆាន សំភស្ត័ អាយុ ១៦ឆ្នាំ បានចាកចេញពីផ្ទះប្រហែលម៉ោង ១៣៖០០ នាទីថ្ងៃត្រង់ នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបាននគរបាលចុះអន្ដរាគមន៍ផ្សព្វផ្សាយ និងស្រាវជ្រាវស្វែងរក ក្រោយលោកស្រី ភឹម ចាន់ដែន រាយការណ៍មកកាន់លេខ ១១៧ ។

នៅម៉ោង ០៩៖៤០នាទី លោកនាយប៉ុស្ដិ៍បានប្រាប់ថា៖ ស្ត្រីជាម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចរាល់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រួចហើយ។ បន្ទាប់មកសមត្ថកិច្ច១១៧ បានបញ្ជូនព័ត៌មានទៅផ្កាយប្រាស់ស្ដង់ដា នគរបាលរាជធានីភ្នំពេញ បានប្រកាសតាមរយៈវិទ្យុទាក់ទង (ID) តាមបណ្ដាលខណ្ឌទាំង១៤ ដើម្បីជួយស្វែងរកតាមភិនភាគនិងរូបភាពខាងលើ ៕


ប្រភព៖ Hotline 117