ការសិក្សាមួយបានបង្ហាញថា ទូរសព្ទដៃរបស់យើងគឺគគ្រិចជាងចានបង្គន់៧ដង
- BY
- autoadmin
- December 3, 2018
ទូរស័ព្ទដៃដ៏រលោងរបស់យើងមើលទៅភ្លឺចែងចាំងល្អណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាក៏អាចមានភាពគគ្រិចតោងស្អិតលើវា? យ៉ាងណាមិញការសិក្សាថ្មីមួយបានរកឃើញថាទូរស័ព្ទដៃរបស់យើងគឺគគ្រិចជាងចានបង្គន់ដល់ទៅ៧ដងឯណោះ។ របាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនអនាម័យបន្ទប់ទឹកបានប្រមូលសំបកស្មាតហ្វូន និងបានប្រើប្រាស់បច្ចេកវិទ្យាម៉្យាងដើម្បីពិនិត្យមើលបាក់តេរីនៅលើចានបង្គន់និងទូរសព្ទ ហើយលទ្ធផលក៏បានបង្ហាញថាចានបង្គន់មានបាក់តេរី ២២០កន្លែង ខណៈដែលបាក់តេរីលើទូរស័ព្ទដៃមានដល់ទៅ ១,៤៧៩កន្លែង។
ក្រឡេកទៅឆ្នាំ២០១១វិញ អ្នកវិទ្យាសាស្ត្រនៅសាលាឱសថនាទីក្រុងឡុងបានបង្ហាញថាទូរស័ព្ទដៃ១ ក្នុងចំណោម៦ ត្រូវបានគេឱ្យដឹងថានាំមកនូវជាមួយនឹងបញ្ហាជំងឺឆ្លងរួមមានមេរោគឆ្លង E. coli ដែលវាជាប្រភពដែលនាំឱ្យមានការពុលអាហារ។ ហើយកាលពីឆ្នាំ២០១០ ក៏មានការធ្វើតេស្តទៅលើទូរសព្ទចំនួន៣០ ហើយលទ្ធផលក៏បានបង្ហាញថាមេរោគលើទូរសព្ទគឺគ្រប់គ្រាន់ក្នុងការធ្វើឱ្យប៉ះពាល់ដល់ក្រពះយ៉ាងធ្ងន់ធ្ងរដល់ម្ចាស់របស់វាផ្ទាល់តែម្តង។ ទូរស័ព្ទក្លាយទៅជាប្រភពនៃភាពកខ្វក់នៅពេលដែលយើងនាំវាចូលបន្ទប់ទឹក ហើយបើអ្នកគិតថារស់គ្មានវាមិនបានសូម្បីតែចូលបង្គន់ ដូចនេះអ្នកបន្តឱ្យមេរោគតោងស្អិតជាមួយទូរសព្ទអ្នកតទៀតចុះ៕
អត្ថបទ៖ លីដា
ប្រភព៖ khaleejtimes
- Share This Post:






