ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៦ ខែមិថុនា អគ្គិសនីកម្ពុជា ចុះអនុវត្តការងារ ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ទាំងនេះ

    BY Khmernote Media June 22, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៦ ខែមិថុនា អគ្គិសនីកម្ពុជា ចុះអនុវត្តការងារ ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ទាំងនេះ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២​ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC ​

    Share This Post: