ការប្រាក់ខ្ពស់បំផុតរហូតដល់ 7.77% ជាមួយនឹងគណនីបញ្ញើកាលកំណត់ជាប្រាក់រៀលរបស់ ABA
PR June 22, 2022 Liny Chan

ទទួលបានការប្រាក់ខ្ពស់បំផុតរហូតដល់ 7.77% ក្នុងមួយឆ្នាំ ដោយគ្រាន់តែដាក់ប្រាក់ជានៅធនាគារ ABA ជាមួយនឹងគណនីបញ្ញើកាលកំណត់ជាប្រាក់រៀល។

បើកគណនីបញ្ញើកាលកំណត់ឥឡូវនេះ រហូត ដល់ ថ្ងៃ ទី 22 កក្កដា 2022 អ្នកនឹងទទួលបានការប្រាក់ខ្ពស់បំផុត រហូត ដល់ 7.77% ក្នុងមួយឆ្នាំសម្រាប់គណនីបញ្ញើកាលកំណត់ជាប្រាក់រៀល!

ជាមួយ គណនីបញ្ញើកាលកំណត់ABA ទឹកប្រាក់សន្សំរបស់អ្នកកើនឡើងកាន់តែច្រើនហើយ អ្នកនឹងដឹងយ៉ាង ប្រាកដនូវទឹកប្រាក់ចំណេញដែលអ្នកត្រូវទទួលបាន។ គណនីបញ្ញើកាលកំណត់អាចបើកជារូបិយប័ណ្ណ ដុល្លារ និង ប្រាក់រៀល នៅតាមសាខា ABA ណាមួយ ឬ បើកផ្ទាល់ក្នុងកម្មវិធី ABA Mobile ដោយគ្រាន់តែ៖

– បើកកម្មវិធី ABA Mobile;
– ជ្រើសយក បើកគណនីថ្មី;
– រួចរើសយក គណនីបញ្ញើមានកាលកំណត់;
– ជ្រើសរើសរូបិយប័ណ្ណជាប្រាក់រៀល (ដើម្បីទទួលបានការប្រាក់ខ្ពស់);
– បញ្ចូលចំនួនទឹកប្រាក់ ហើយ កំណត់រយៈពេលបញ្ញើ និង ជ្រើសរើសគណនីប្រភព ជាការស្រេច!

មិនទាន់មានគណនី ABA មែនទេ? ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះ និងបើកគណនី ABA ដំបូងរបស់អ្នកដោយមិនចាំបាច់អញ្ជើញមកសាខាយើងខ្ញុំ! ដឹងបន្ថែម៖ ទីនេះ។