ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តុលាការចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្ដេចតេជោ ហ៊ុន សែន ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ

    BY Khmernote Media June 23, 2022
    តុលាការចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្ដេចតេជោ ហ៊ុន សែន ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា តុលាការចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត សម្ដេចតេជោ ហ៊ុន សែន ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ។

    ខ្លឹមសារនៃដីកាសម្រេចដែលអ្នកដាក់ពាក្យសុំទាមទារឲ្យតុលាការចេញ៖
    ១.កែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។
    ២.បង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូដ្ឋាន និងឯកសារតាមខ្លឹមសារដូចបានស្នើរសុំក្នុងចំណុចទី១ ខាងលើនេះ ៕

    Share This Post: