ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់ បើជួបប្រទះបុរស ២នាក់ ដែលមានភិនភាគក្នុងរូបនេះ មុខសញ្ញាលួចលុយក្នុងទូ ATM (មានវីដេអូ)

    BY Khmernote Media June 23, 2022
    រាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់ បើជួបប្រទះបុរស ២នាក់ ដែលមានភិនភាគក្នុងរូបនេះ មុខសញ្ញាលួចលុយក្នុងទូ ATM (មានវីដេអូ)

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូជាច្រើន ដែលបង្ហាញពីសកម្មភាពបុរស២នាក់បានធ្វើសកម្មភាពយកឧបករណ៍ម៉្យាង ញាត់ចូលទៅក្នុងរន្ធកាតក្នុងគោលបំណងលួចលុយចេញពីទូ ATM។

    យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីម្សិលមិញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានឃើញ រូបមនុស្ស ២នាក់ខាងក្រោមនេះ ជាមុខសញ្ញាលួចលុយ ក្នុងទូ ATM សូមរាយការណ៍មកសមត្ថកិច្ចយើងខ្ញុំ តាមលេខទូរស័ព្ទ ០១២ ៧១ ៨១ ៧១។

    ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ

    Share This Post: