ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ករណីឆក់ទូរស័ព្ទដៃ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ ត្រូវសមត្ថកិច្ចស្រាវជ្រាវឈានដល់ឃាត់ខ្លួនបាន

    BY Khmernote Media June 23, 2022
    ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ករណីឆក់ទូរស័ព្ទដៃ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ   ត្រូវសមត្ថកិច្ចស្រាវជ្រាវឈានដល់ឃាត់ខ្លួនបាន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

    ជនសង្ស័យឈ្មោះឈ្មោះ លិច សុវណ្ណាលុច ហៅ លុច ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: