ព័ត៌មានជាតិ

កោះហៅម្ចាស់គណនីហ្វេសប៊ុកម្នាក់ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ ក្រោយខមិនធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច (មានវីដេអូ)

BY
srey nuch
June 23, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសប៊ុកមួយឈ្មោះថា Bong Hak បានចូលទៅខមិនថា (២០នាទីហើយឡានទឹកមិនទាន់មកដល់ ប្រហែលស្រវឹងដេកបាត់អស់ហើយ) ដែលករណីអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Bong Hak ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

ប៉ុន្តែ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ Bong Hak ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេស សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស៕ សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

Share This Post: