លោក មាស រិទ្ធី បញ្ជាក់ថា ពេលនេះឃើញផ្ទាល់ភ្នែកនំកញ្ចប់មឹក បង្គារ មានសារធាតុកៅស៊ូ និងសូមឱ្យអាណាព្យាបាលគ្រប់រូប ប្រុងប្រយ័ត្ននំចំណីដែលកូនៗទិញមកញ៉ាំ (មានវីដេអូ)
- BY
- srey nuch
- June 23, 2022
រាជធានីភ្នំពេញ៖ យោងតាមការរៀបរាប់ លោក មាស រិទ្ធី ជាអ្នកនិពន្ធនាយកផ្នែកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយព័ត៌មានសង្គមនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបរាប់រឿងដែលហួសចិត្ត និងសូមឱ្យប្រជាពលរដ្ឋ អាណាព្យាបាល ប្រុងប្រយ័ត្នចំពោះចំណីអាហារហូបចុកនៅតាមសាលាបឋមសិក្សា។
ក្នុងវីដេអូរបស់ លោក មាស រិទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្រឡេកមកមើលដែលមិនគួរជឿ តែពេលនេះគឺបានមកដល់ដៃហើយ កាលពីព្រឹកមិញមកដល់ស្ថានីយ៍ មានពីរនាក់ប្ដីប្រពន្ធ រស់នៅព្រែកឯង គាត់យកគ្រឿងលក់កំប៉ិកកំប៉ុក ស្ករគ្រាប់ បង្គារ លក់នៅក្នុងសាលាបឋមសិក្សាព្រែកឯង ដែលលក់ឱ្យក្មេងតូចៗ បានយកមកឱ្យលោក រិទ្ធី ពិនិត្យជាក់ស្ដែង តើវាពិត ឬមិនពិត? ដោយពីមុនឃើញថា មានមឹក បង្គារ ផលិតមានសារធាតុប្លាស្ទិកកៅស៊ូ តែពេលនេះ បានឃើញផ្ទាល់នឹងភ្នែកថា ពិតជាមានសារធាតុកៅស៊ូ នៅក្នុងចំណីអាហារមែន”។
លោក រិទ្ធី បានរៀបរាប់បន្ថែមថា៖ នៅពេលដែលសាកសួរទៅក្មេងអាយុ ៦ឆ្នាំ ដែលជាកូនរបស់ពីរនាក់ប្ដីប្រពន្ធនោះ ក្មេងតូចនោះបានឆ្លើយថា ខ្លួនបានទិញនំនេះ ពីអ្នកលក់នៅក្នុងសាលារៀនបឋមសិក្សា ព្រែកឯង ដល់ពេលពិនិត្យមើល ទើបឃើញជាបង្គារកៅស៊ូ លាយជាមួយជាតិខ្លាញ់ក្នុងបង្គារ ដែលអាចបង្កជាគ្រោះថ្នាក់ទៅក្មេងតូចៗបាន។ លោក រិទ្ធី សូមឱ្យឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ត្រួតពិនិត្យផងនៅតាមសាលារៀន លក់ឱ្យក្មេងតូចៗ ជួយមេត្តាធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានផង នៅតាមសាលា ដែលលក់នំតូចៗ ប្រភេទកញ្ចប់នំ ៥០០រៀល ឬ ១០០០រៀលនេះ គឺគ្រោះថ្នាក់ណាស់ ដែលមានរូបសញ្ញាជាអក្សរចិនផង និងរូបផ្លែម្នាស់ និងសូមឲ្យមន្រ្ដីកាំកុងត្រូល ចុះពិនិត្យមើលនំចំណី នៅតាមសាលារៀននៅទូរទាំងប្រទេស ហើយក៏សូមឲ្យអាណាព្យាបាលទាំងអស់ មើលកូនៗរបស់ខ្លួន មុននឹងទិញនំចំណីត្រូវប្រាប់កូន និងពិនិត្យឲ្យបានច្បាស់រាល់នំចំណី ត្រូវហូកចុក ព្រោះនេះអាចបំប្លែង និងសម្លាប់កូនខ្មែរបាន ៕
ប្រភព៖ Kun Bun
- Share This Post: