ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យរូបសំណាក “ព្រះស្កន្ទគង់លើក្ងោក ” កំពុងដំឡើងនៅរង្វង់មូលសម្ដេចតេជោ(កន្ទុយនាគ) នឹងលេចរូបរាងឡើងឆាប់ៗនេះ

    BY Khmernote Media June 24, 2022
    អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យរូបសំណាក “ព្រះស្កន្ទគង់លើក្ងោក ”  កំពុងដំឡើងនៅរង្វង់មូលសម្ដេចតេជោ(កន្ទុយនាគ)   នឹងលេចរូបរាងឡើងឆាប់ៗនេះ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់គណនីហ្វេសប៊ុក លោក Khun Pen បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ឆ្លៀតចុះពិនិត្យរូបសំណាក “ព្រះស្កន្ទគង់លើក្ងោក” គឺជារូបសំណាកដែលតម្លើងក្រោយគេក្នុងចំណោមសមិទ្ធផលរូបសំណាកធំៗទាំង៤នៅក្នុងខេត្តព្រះសីហនុ តម្លើងនៅរង្វង់មូល សម្ដេចតេជោ(កន្ទុយនាគ)។

    គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ នឹងលេចឡើងរូបសំណាក់ “ព្រះស្កន្ទគង់លើក្ងោក ” ឆាប់ៗនេះ ដោយកន្លងមកនៅខេត្តព្រះសីហនុ បានកសាងនូវរូបសំណាកជាបន្តបន្ទាប់រួមមាន៖

    ១​.បដិមានព្រះឧមា-មហេស្វរ ធ្វើពីស្ពាន់កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច។
    ២.បដិមាសីហរាជមុខបី ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច។
    ៣.បដិមាព្រះថោងនាងនាគ ធ្វើពីស្ពាន់ កម្ពស់ ២១ម៉ែត្រ បានសាងសង់រួច។
    និងទី៤.បដិមាព្រះស្កន់ទ្រង់ក្ងោក ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នា២០២២នេះ ៕

    ប្រភព៖ Khun Pen

    Share This Post: