នេះគឺជាឧបករណ៍សាកថ្មឥតខ្សែ សម្រាប់សាកក្នុងឡានពេលបើកបរ ដែលមានតម្លៃត្រឹមក្រោម $30
- March 2, 2018
ជាការពិតណាស់ នរណាៗក៏ស្គាល់បច្ចេកវិទ្យាសាកថ្ម Qi wireless charging ដែរ ហើយបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់សម្រាប់ស្មាតហ្វូន។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ទូទៅគឺតែងមានឧបករណ៍នេះដើម្បីប្រើប្រាស់នៅផ្ទះ ប៉ុន្ដែតើអ្នកធ្លាប់ដឹងទេថា ដុំសាកថ្មនេះខ្សែនេះអាចប្រើប្រាស់បានក្នុងឡានថែមទៀតផង។

ឧបករណ៍សាកថ្មឥតខ្សែសម្រាប់ប្រើប្រាស់ក្នុងរថយន្ដនេះ ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Qi Wireless Fast Charging Car Charger។ តាមរយៈឧបករណ៍នេះ អ្នកអាចសាកថ្មស្មាតហ្វូនបានពេលកំពុងបើកបរ ដោយមិនចាំបាច់ដោតខ្សែឡើយ។ ហើយអ្វីដែលរឹតតែអស្ចារ្យ គឺឧបករណ៍នេះត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមក្រោម $30 ប៉ុណ្ណោះ ដែលនេះជាការបញ្ចុះតម្លៃ 70%។
គួរបញ្ជាក់ផងដែរថា Qi Wireless Fast Charging Car Charger គឺអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ដែលមានបំពាក់បច្ចេកវិទ្យា Qi ទាំងអស់ ដែលយើងតែងសង្កេតឃើញមានបំពាក់ក្នុងស្មាតហ្វូនកំពូលៗនាពេលបច្ចុប្បន្ន។ អ្នកអាចភ្ជាប់ឧបករណ៍សាកថ្មនេះទៅនឹងឡានរបស់អ្នក រឺនៅលើផ្ទៃរាបស្មើនៃផ្ទៃតាប្លូ។ ក្រៅពីនេះ ក្បាលរបស់ឆ្នាំសាកក៏អាចបង្វឹលបាន 360ដឺក្រេផងដែរ។
ប្រសិនបើអ្នកចាប់អារម្មណ៍ទៅនឹងឧបករណ៍នេះ សូមចុចលើ Link នេះដើម្បីរកទិញ។
ប្រភព៖ technobuffalo
- Share This Post:








