ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ដាក់ពាក្យ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋាករទឹកចំនួន ៦រូប ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែកក្កដានេះ

    BY Khmernote Media June 25, 2022
    រួសរាន់ដាក់ពាក្យ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋាករទឹកចំនួន ៦រូប ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែកក្កដានេះ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានសូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅ នាយកដ្ឋានផែនការ និងគម្រោង ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន០៦រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម៖

    ១. គ្រប់គ្រងទិន្នន័យតាមតំបន់ ១រូប
    ២. វិភាគបណ្តាញបំពង់ទឹកស្អាត ២រូប
    ៣. សិក្សា និង Design WTP ២រូប
    ៤. សិក្សាប្លង់បំពង់ទឹកស្អាត ១រូប

    – ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://rb.gy/nvrecb
    – កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
    – ពេលព្រឹក ៖ ០៨៖៣០នាទី – ១១៖៣០នាទី
    – ពេលរសៀល៖ ១៤៖០០នាទី – ១៦៖០០នាទី
    – កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៦៖០០នាទី។
    – ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

    សម្រាប់ព័ត៌មានលម្អិត៖
    សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។

    គេហទំព័រ ៖ http://www.ppwsa.com.kh
    ហ្វេសប៊ុកផេក ៖ https://www.facebook.com/ppwsa.com.kh
    ទូរស័ព្ទ ៖ ០១២ ៧១៩ ២០០ / ០១២ ៥៨៩១៩៤ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: