ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុតរកឃើញម្ចាស់រថយន្ដ HONDA CRV ហើយ និងប្រាប់ពីមូលហេតុ ដែលចតទុកចោល បែបនេះ

    BY Khmernote Media June 28, 2022
    ទីបំផុតរកឃើញម្ចាស់រថយន្ដ HONDA CRV ហើយ និងប្រាប់ពីមូលហេតុ ដែលចតទុកចោល បែបនេះ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោយការផ្សព្វផ្សាយតាមរយៈផេកផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រយៈពេល ២ម៉ោង ម្ចាស់រថយន្ដ CRV ស្លាកលេខ 2N-9804 ពណ៌ទឹកប្រាក់ បានមកដល់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដោយបញ្ជាក់ប្រាប់ថា៖

    យប់ថៃ្ងទី២៦ ខែមិថុនា ឆ្នាំ២០២២ គាត់ធ្វើដំណើរមកពីខេត្ដព្រះសីហនុ លុះមកដល់ចំណុចភូមិសាស្រ្ដស្រុកភ្នំស្រួច រថយន្ដមានបញ្ហាបច្ចេកទេសមិនអាចមានលទ្ធភាពបន្ដដំណើរទៅមុខទៀតបាន ដោយសារតែរថយន្តផ្ដាច់ចរន្ដប្រព័ន្ធភ្លើងទាំងអស់ គាត់សម្រេចចិត្ដ រុញរថយន្ដអែមខាងដោយដើរថ្មើជើងរហូតមកដល់ចំណុចទីប្រជុំជនរួចបន្ដដំណើរឆ្ពោះមករាជធានីភ្នំពេញនៅវេលាម៉ោង០៣យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លុះព្រឹកឡើងគាត់ឃើញ ព័ត៌មានតាមផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ផុសរកម្ចាស់គាត់បានវិលត្រឡប់មករករថយន្ដវិញ គាត់យកមកជាមួយនូវឯកសារពាក់ព័ន្ធច្បាប់ដើម ជាម្ចាស់រថយន្ដពិតប្រាកដ។

    សមត្ថកិច្ចបានប្រគល់រថយន្ដជូនគាត់វិញនិងបានជួយសម្រួលការងារបច្ចេកទេសគ្រឿងយន្ដហៅជាងមកពិនិត្យនិងជួសជុលបានដំណើរជាធម្មតាវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: