សិល្បៈ

មិនបាន២ថ្ងៃស្រួលបួលផង អៀ ម៉េងលិ ហៅអូនម៉ី ប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand Cambodia វិញ

BY
Khmernote Media
June 28, 2022

តារាសំដែងវ័យក្មេងសិចស៊ីសាច់សខ្ចីដូចបណ្តូលចេក កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានប្រកាសថាដកខ្លួនចេញពីការប្រកួត Miss Grand Cambodia ក្រោមហេតុផលថាគ្មានពេលវេលាគ្រប់គ្រាន់ និងបញ្ហាខ្លះទៀត។ តារាស្រីរូបនេះបានប្រកាសដកខ្លួនចេញកាលពីថ្ងៃទី២៦ ខែមិថុនា ក្រោយពេលទើបនឹងប្រកាសថានាងចូលរួមប្រកួត Miss Grand Cambodia កាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗនេះ ពោលមិនទាន់បាន ២ថ្ងៃស្រួលបួលផង។

កញ្ញា អៀ ម៉េងលិ បានរៀបរាប់នៅលើ Facebook របស់នាងថា៖ “នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី Miss grand Cambodia ហើយ មូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ អរគុណ”។ ទោះជាយ៉ាងណាក្តី មហាជនកំពុងតែមានការងឿងឆ្ងល់ហើយក៏មិនគិតថាហេតុផលត្រឹមគ្មានពេលគ្រប់គ្រាន់នេះ ដែលជាដើមចមនៃការដកខ្លួនចេញពីការប្រកួត Miss Grand Cambodia របស់អូនម៉ីឡើយ៕

Share This Post: